កីឡា

រកឃើញ២ក្រុមទៀតឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ

បន្ទាប់ពីអេស្ប៉ាញនិងអ៊ីតាលី យប់មិញគេបានរកឃើញក្រុមពីរទៀតឡើងវគ្គ៤ក្រុមចុងក្រោយ (Semi-Final) ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។អង់គ្លេស និងដាណឺម៉ាក បានឈានទៅកាន់វគ្គនេះ ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួន។

ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Stadio Olimpico នៃទីក្រុង រ៉ូម ប្រទេស អ៊ីតាលី, ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានបំបាក់ក្រុម អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។

រីឯការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Baku Olimpiya Stadionu នៃប្រទេស អាហ្ស៊ែបៃហ្សង់, ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានយកឈ្នះ ឆែក​ ដោយលទ្ធផល ២-១។២គ្រាប់របស់របស់ដាណឺម៉ាក រកបានដោយកីឡាករ Thomas Delaney នៅនាទីទី៤ និង Kasper Dolberg នៅនាទីទី៤២ ខណៈ១គ្រាប់របស់ ឆែក រកបានដោយ Patrik Schick នៅនាទីទី៤៩។-វគ្គ៤ក្រុមចុងក្រោយ (Semi-Final)អ៊ីតាលី vs អេស្ប៉ាញ ថ្ងៃ៦ ខែកក្កដា ម៉ោង ០២:០០អង់គ្លេស vs ដាណឺម៉ាក ថ្ងៃ៧ ខែកក្កដា ម៉ោង ០២:០០។ដោយ៖ Vann Vann

rsc

Leave a Reply

Your email address will not be published. Required fields are marked *