Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

សំណង់ប្រាសាទនៅថៃមិនមែនលួចចម្លងប្រាសាទអង្គរវត្ត   

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានបញ្ជាក់ថា សំណង់ប្រាសាទថ្មនៅខេត្តបុរីរម្យ ប្រទេសថៃ មិនមានការលួចចម្លងប្លង់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរនោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ច្បាស់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជាក្នុងខេត្តបុរីរម្យប្រទេសថៃ។សំណង់នេះធ្វើអំពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

តាមរយ:ការបំភ្លឺ និងបង្ហាញឯកសារប្លង់សំណង់នានា ព្រះចៅអធិការវត្តនៅថៃបញ្ជាក់ថា ការសាងសង់ប្រសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយក្នុងប្រទេសកម្ពុជាទេ។ករណីនេះ ក្រសួងនឹងធ្វើការតាមដានជាបន្តដោយយកចិត្តទុកដាក់ ហេតុដូច្នេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖វិចិត្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *