ព័ត៌មានសង្គម

នាំយកថវិកានិងសម្ភារ ទៅវេរប្រគេនដល់វត្តចំនួនប្រាំ ក្នុងតំបន់បិទខ្ទប់

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បាននាំយកថវិកា និងសម្ភារមួយចំនួន របស់អង្គភាព ទៅវេរប្រគេនដល់វត្តចំនួនប្រាំ ក្នុងតំបន់បិទខ្ទប់ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២១ ។

ក្រោមវត្តមានចូលរួមពីលោកមេបញ្ជាការរង លោកនាយការិយាល័យ និងលោក មូល ម៉ាប់ មេឃុំកន្ទួតផងដែរ។លោកវរសេនីយ៍ឯក ជា ឈុន បានឱ្យដឹងថា ថវិកាដែលនាំយកទៅប្រគេនដល់នៅក្នុងឱកាសនោះ សរុបចំនួន ១លានរៀល អង្ករ ១៥ការុង និងមី ២០កេះ បានមកពីការចលនាសាមគ្គី ដើម្បីជួយទំនុកបំរុងដល់ព្រះសង្ឃ លោកតាលោកយាយ នៅក្នុងគាលំបាក នៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ។

រួមមានវត្ត៖ ស្រអែមរតនារាម (ហៅវត្តស្រអែម), វត្តព្រហ្មវិហារធម៌តេជោជប់រង្ស៊ីសរារាម (ហៅវត្តអង្គការអេដស៍), វត្តគីរីសារវ័ន្តខមរៈតេជោ (ហៅវត្តកងពលលេខ៨), វត្តចន្ទិការាម (ហៅវត្តកន្ទួត), វត្តសាមគ្គីមុន្នីចារាម (ហៅវត្តចារ្យ) ដោយក្នុងវត្តទទួលបាន អង្ករចំនួន ៣ការុង មី ចំនួន ២កេះ និងបច្ច័យ ១សែនរៀល៕ដោយ៖ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *