ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

បញ្ជូនជនសង្ស័យ១៨នាក់ក្លែងធ្វើជាសង្ឃដើរបិណ្ឌបាត

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលបានបញ្ជូនជនសង្ស័យចំនួន១៨នាក់ករណីក្លែងធ្វើជាសង្ឃដើរបិណ្ឌបាតរៃអង្គាសប្រាក់តាមទីសាធារណៈ។

ជនសង្ស័យចំនួន១៨នាក់ ក្នុងចំណោមនោះមានមួយចំនួន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពខុសច្បាប់ បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ត្រូវបាននគរបាលចាប់ខ្លួន នៅពេលក្រុមនេះ គ្រងស្បង់ចីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត រៃអង្គាសប្រាក់ ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

ទាំង១៨នាក់ ក្នុងនោះ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និងម្នាក់ជាតៃកុងឡាន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមចម្លើយសារភាព ពីជនសង្ស័យថា ពួកគេបានក្លែងជាព្រះសង្ឃដើរបិណ្ឌបាតជាយូរមកហើយ ក្រោមការចាត់ចែង របស់មេខ្យល់ឈ្មោះ ម៉េង អាយុប្រហែល២៥ឆ្នាំ ដោយក្នុង១ថ្ងៃពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល។

ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុងម្នាក់ពី៣ម៉ឺន ទៅ៣ម៉ឺ៥ពាន់រៀល ។បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *