កម្សាន្ត

តក្តោងហើយ សម្រស់របស់អាណា រ៉ូស ប្រែ ១៨០ដឺក្រេ

ភ្នំពេញ៖ ដោយសារមិនទាន់ពេញចិត្ត នឹងសម្រស់ពីធម្មជាតិរបស់ខ្លូនតារាចម្រៀង ល្បីក្នុងបណ្តាញសង្គម អាណារ៉ូស បានសម្រេចចិត្តទៅវះកាត់កែសម្ជស្សម្តងជាពីរដង រហូតពេលនេះ នាងបានកែបន្ថែមដោយតក្តោងបែបកូនកាត់ និងកាត់ត្របកភ្នែកពីរជាន់ ធ្វើឱ្យសម្រស់ប្រែ១៨០ដឺក្រេ គឺដូចនារីបារាំងអីចឹង។

ប្រជាប្រិយភាពរបស់ រ៉ូស បានមកពីការចូលចិត្តធ្វើអ្វីប្លែកៗចែករំលែកលើបណ្តាញសង្គម ជាហេតុធ្វើឱ្យបណ្តាមហាជនមានការចាប់អារម្មណ៍លើរូបនាងជាខ្លាំង និងចូលចិត្តតាមដានជីវិតឯកជនរបស់នាងផងដែរ។ ទន្ទឹមនឹងនេះ នាងក៏ធ្លាប់ទទួលបានពាក្យរិះគន់មិនតិចដែរ ទៅលើសកម្មភាពមួយចំនួនរបស់នាង ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ យល់ថាមានការឆ្គាំឆ្គង។

ក៏ប៉ុន្តែបើយើងក្រឡែកមកមើលមួយផ្នែកទៀត គឺរ៉ូស ជាមនុស្សម្នាក់មានសន្តានចិត្តល្អ ដោយនាងតែងតែធ្វើការងារសប្បុរសធម៌ចែកទានដល់អ្នកខ្វះខាត នៅតាមទីសាធារណៈជាញឹកញាប់ផងដេរ។

យ៉ាងណាមិញ សម្រាប់ការវះកាត់កែសម្ជស្សរបស់ រ៉ូស លើកនេះ នាងបានលេងឈុតធំតែម្តង ដោយធ្វើច្រមុះ កាត់ត្របកភ្នែក ចាក់ collagen ក្រោមភ្នែក ទាញសរសៃអំបោះមុខ V collagen ១២សរសៃ ចាក់បង្រួមថ្គាម ចាក់មាត់បេះដូង គឺប្រែ១៨០ដឺក្រេតែម្តង៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *