កម្សាន្ត ព័ត៌មានសង្គម

កញ្ញាអាណូរ៉ូសមានរូបសម្ផស្សកាន់តែស្រស់ស្អាតក្រោយពីកែលើផ្ទៃមុខជាថ្មី

ភ្នំពេញ៖កញ្ញាអាណូរ៉ូសដែលមហាជនបានស្គាល់ថា ជាតារាចម្រៀងនិងតារាសម្តែងដ៏ល្បីល្បាញមួយដួងកំពុងរះនៅកម្ពុជា មកដល់ពេលនេះមើលទៅគឺកាន់តែស្រស់ស្អាតបន្ទាប់ពីនាងបានកែសម្ផស្សបន្ថែមទៀតទៅលើផ្ទៃមុខ។

អាណូរ៉ូសកាលពីចុងឆ្នាំ២០២០ នាងបានធ្វើការវះកាត់ជាច្រើនដងទៅលើផ្ទៃមុខគឺច្រមុះ ចង្កានិងត្របកភ្នែក។ ប៉ុន្តែអ្វីៗវាហាក់ដូចមិនសមតាមបំណង ព្រោះបានជះលុយយ៉ាងច្រើនទៅហើយនៅតែមិនទាន់ស្អាត ។ ជាមួយនោះមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នារិះគន់បណ្តុះបង្អាប់ទៅលើនាងជាពិសេសត្រង់ច្រមុះ ដែលធ្វើឱ្យនាងហាក់ដូចជាអន់ចិត្តយ៉ាងខ្លាំង ។

ទំនងជាផ្តើមចេញពីការរិះគន់អស់ទាំងនោះហើយដែលជាដើមចមបានធ្វើឱ្យកញ្ញា អាណូរ៉ូស បានសម្រេចចិត្តទៅកែច្រមុះ និងកាត់ត្របកភ្នែក ជាថ្មីម្តងទៀតបើទោះជាត្រូវចំណាយថវិកាអស់ប៉ុន្មានក៏ដោយចុះឱ្យតែបានស្អាត ។

ប៉ុន្តែលើកនេះពិតជាមិនខុសបំណងមែន ក្រោយពីកែលើផ្ទៃមុខរួច មកដល់ពេលនេះសម្រស់របស់នាងជាពិសេសគឺរង្វង់មុខមើលទៅគឺស្រស់ស្អាតឡើងកប់និងមានភាពទាក់ទាញយ៉ាងខ្លាំងធ្វើឱ្យមហាជនមិនអាចនឹងស្មានដល់។ជាមួយនោះក៏មានមនុស្សមួយចំនួនជាពិសេសយុវតីដែលលួចសរសើរនិងច្រណែនទៅនឹងសម្រស់របស់នាងដែលមើលទៅឡើងស្អាតដូចជាកូនកាត់អឺរ៉ុបអីចឹង៕ដោយ៖អ្នកនាង លន ស្រស់ MC. CFN

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *