ព័ត៌មានសង្គម សុខាភិបាល

ខ្មែរឡាវម្នាក់ចាក់វ៉ាក់សាំងទី៨លានទទួលទឹកប្រាក់១០លានរៀល

ស្ទឹងត្រែង៖នៅថ្ងៃ១០ខែសីហាឆ្នាំ២០២១ស្ត្រីខ្មែរឡាវម្នាក់រស់នៅភូមិដនឡូងឃុំសេកុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានចាក់វ៉ាក់សាំងការពារកូវីត១៩ ទី៨លានបានទទួលទឹកប្រាក់ ១០លានរៀលពីប្រមុខរាជរដ្ឋាភិបាល។

ផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនបានសរសេរថា កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០ភាគរយនៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។

ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវរស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក។លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់ ៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *