កម្សាន្ត ព័ត៌មានសង្គម

ព្រីម លីហ្សា ស្នើឱ្យជួយគាំទ្រវិស័យបង្ហាញម៉ូដតែមិនមែនសំដៅលើភាពសិចស៊ីទេ

ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាតារាសម្តែង កញ្ញា ព្រីម លីហ្សា នៅតែធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រនាងជាច្រើនបានស្គាល់នាងតាមរយៈការនិយមបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួនប្លែកៗ ។ ក្នុងជំនួបថ្មីៗតារាស្រីរូបនេះបានស្នើទៅកាន់ទស្សនិកជនឱ្យជួយគាំទ្រវិស័យបង្ហាញម៉ូដ និងរចនាម៉ូដព្រោះតែវាបានជួយលើមុខមាត់វិស័យម៉ូដនៅកម្ពុជានិងមិនមែនសំដៅទៅលើរូបភាពសិចស៊ីនោះឡើយ។

តារាស្រីរូបនេះបានបញ្ជាក់ថា នាងពិតជាចង់ឱ្យ ស័យម៉ូដ ឬFashion នៅកម្ពុជារីកចម្រើនកាន់តែខ្លាំង ព្រោះវាពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកមុខមាត់សង្គមថែមទៀតផង។ នាងថា ការងារជាតារាសម្ដែងទស្សនិកជនប្រហែលជាអាចដឹងច្បាស់ហើយ តែការងារជាតារាបង្ហាញម៉ូដ ឬ Fashionista អាចនឹងមានបងប្អូនមួយចំនួនធំបានដឹងហើយតែនៅឡើយ។តែទស្សនិកជនចំនួនតិចតួចប៉ុណ្ណោះដែលគាត់មិនទាន់ដឹងច្បាស់ថាការងាររបស់នាងមួយនេះវាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន។

នាងបន្តថា ទម្រាំតែបានមួយឈុតៗហើយអ្វីដែលសំខាន់ស្ទើរតែពេលខ្លះមិនបានគេង និងពេលខ្លះទៀតអាចឆ្លងដល់២ទៅ៣ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតៗព្រោះតែចង់ឱ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់នាង។

ជាមួយនោះក៏ចង់ឱ្យបងៗជាអ្នកសារព័ត៌មានទាំងអស់បានដឹងច្បាស់ពីការងាររបស់នាងជាតារាសម្ដែង ហើយមួយទៀតក៏ជាតារាបង្ហាញម៉ូដ ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសខ្មែររបស់យើងឲ្យកាន់តែមានភាពរីកចម្រើន ហើយនាងរំពឹងថាទស្សនិកជននឹងគាំទ្រវិស័យមួយនេះ៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *