ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បិទខ្ទប់ផ្សារកំពង់ប្រណាក ជាលើកទី៤ រយៈពេល៧ថ្ងៃទៀត

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបបិទខ្ទប់ ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ផ្សារនេះស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

សេចក្តីសម្រេចនៃរដ្ឋបាលខេត្តបានឱ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែសីហានេះថា ការបន្តបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ទៀតនេះក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ និងទប់ស្កាត់មិនឱ្យឆ្លង រាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសាជាថ្មី។

បញ្ជាក់ថា ផ្សារកំពង់ប្រណាក នេះត្រូវបានអាជ្ញាធរខេត្តបិទខ្ទប់ជាបណ្តោះអាសន្ន ៣លើកមកហើយ លើកទី១ ថ្ងៃទី១៦ ខែកក្កដា លើកទី២ ថ្ងៃទី៣០ ខែកក្កដា ២១លើកទី៣ ថ្ងៃទី១២ខែសីហា និងលើកទី៤ចាប់ពីថ្ងៃទី២៧ ខែសីហាដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ៕ដោយ សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *