ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បិទខ្ទប់ភូមិចំនួន២ជាតំបន់ក្រហមរយៈពេល១៤ថ្ងៃ

ព្រះវិហារ៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រះវិហា បានបិទខ្ទប់ និងកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូងក្នុងឃុំគូលែនជើង ស្រុកគូលែនជាតំបន់ក្រហម រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បម្លែងថ្មីដេលតា(Delta)។

សេចក្តីសម្រេចនៃរដ្ឋបាលខេត្តបានបង្ហាញឱ្យដឹងនៅល្ងាចថ្ងៃនេះថា៖ ត្រូវបានបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ Delta ដោយកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូង ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែនជា “តំបន់ក្រហម”៕ដោយ ញ៉ែមសុផល

 

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ

rsc

Leave a Reply

Your email address will not be published. Required fields are marked *