សន្តិសុខ

បុរសម្នាក់ស្លាប់ភ្លាមករណីរថយន្តកុងតឺន័របុកម៉ូតូ

កណ្តាល៖រថយន្តកុងតឺន័របុកជាមួយម៉ូតូផ្លាកលេខខេមរភូមិន្ទបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២៧ ខែសីហា។

គ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តកុងតឺន័រមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេព្រោះក្រោយកើតហេតុបានបើករត់បាត់។រីឯម៉ូតូពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 1-9933 បណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់ភា្លមក៏មិនទាន់បានស្គាល់ឈ្មោះនៅឡើយដែរ។បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុបានពិនិត្យវាស់វែង នឹងស្រាវជ្រាវរករថយន្តបង្កយកមកទទួលខុសត្រូវតាមច្បាប់៕ដោយ៖តាម៉ៅ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *