ព័ត៌មានអន្តរជាតិ

អាមេរិក​ប្រុងប្រយ័ត្ន​ករណីវាយប្រហារ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​ពី​ការវាយប្រហារ​ភេរវកម្ម

​អន្តរជាតិ៖ កងកម្លាំង​អាមេរិក​ដែល​ជួយ​ជម្លៀស​ជន​អា​ហ្វ​ហ្គានី​ស្ថាន​ចេញពី​ការគ្រប់គ្រង​រប​ស់​តា​លី​បង់ កំពុង​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​ការវាយប្រហារ​ភេរវកម្ម​បន្ថែម​​​ ក្រោយពី​ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​អីស្លាម​បាន​សម្លាប់​មនុស្ស​៩២​នាក់​(​ប្រភព​ខ្លះ​ថា​៩៥ ឬ​១៦៨​នាក់​)​រួម​មាន​ទាហាន​អាមេរិក​១៣​នាក់​នៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​។​

ឧត្តមសេនីយ៍ ហ្វ្រែង ម៉ាក់​កិន​ហ្ស៊ី ប្រមុខ​បញ្ជាការ​កណ្តាល​អាមេរិក បាន​និយាយថា ពួក​មេបញ្ជាការ​អាមេរិក​កំពុង​តាមដាន​អំពី​ការវាយប្រហារ​បន្ថែមទៀត​របស់​ក្រុម​រដ្ឋ​អីស្លាម រួម​ទាំង​ការបាញ់​​គ្រាប់​រ៉ុក្កែត ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​អាកាសយានដ្ឋាន​។​

ការផ្ទុះ​គ្រាប់បែក​២​និង​ការ​បាញ់កាំភ្លើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កើត​ឡើង​នៅ​ក្រៅរបង​ជិត​មាត់​ទ្វារ​ចូល​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល នៅពេល​មនុស្ស​រាប់ពាន់​នាក់​ផ្តុំគ្នា​យ៉ាង​កកកុញ​ដើម្បី​​បាន​ចូល​ទៅ​ខាង​ក្នុង​និង​ឡើង​ជិះ​យន្តហោះ​ជម្លៀស​ខណៈ​កាលកំណត់​ជម្លៀស​ចុងក្រោយ​ថ្ងៃ​៣១​សីហា​ចូល​កាន់តែ​កៀក​។​

ក្រុម​រដ្ឋ​អីស្លាម បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​សំដៅលើ​អ្នកបកប្រែ​និង​ជន​សមគំនិត​ជាមួយ​កងទ័ព​អាមេរិក​។​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៧​សីហាឆ្នាំ២០២១ ភាគច្រើន​បំផុត​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ជាង​២០ ដែល​បាន​ចូល​ពាក់ព័ន្ធ​ក្នុង​ការងារ​ជម្លៀស​មនុស្ស​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​នេះ​បាន​និយាយថា ពួកគេ​បាន​បញ្ចប់​ការ​​ជម្លៀស​មនុស្ស​ចេញពីអាហ្វហ្គានីស្ថានហើយ​៕ប្រែសម្រួលៈវាសនា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *