សន្តិសុខ

សមត្ថកិច្ចចាប់ឪពុកករណីរំលោភកូនស្រីដើមបាន២ដង

បាត់ដំបង៖សមត្ថកិច្ចស្រុកម៉ោងឬស្សីបានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១ថា ជនសង្ស័យជាឪពុកចុង ត្រូវបានចាប់ខ្លួនករណី លួងលោម កូនស្រីដើមជាអាយុ ១៣ឆ្នាំរំលោភបានសម្រេចពីរដង តាមពាក្យបណ្តឹងរបស់ស្រ្តីម្តាយក្មេងស្រីរងគ្រោះ។

ស្រ្តីជាម្តាយកុមារីរងគ្រោះ រស់នៅ ស្រុកមោងឫស្សីខេត្តបាត់ដំបង កាលពីចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១បានមកដាក់ពាក្យបណ្តឹងចោទប្រកាន់បុរសជាប្តីចុង អាយុ២៦ឆ្នាំ រស់នៅ ស្រុកមោងឫស្សី ថាបានចាប់រំលោភលើកូនស្រីរបស់ខ្លួនអាយុ១៣ឆ្នាំ បានសម្រេចចំនួន២ដង។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ដោយ៖តាដំបង

rsc

Leave a Reply

Your email address will not be published. Required fields are marked *