កម្សាន្ត

វ៉ា​ន់វ​ល័​ក្ខ មិន​ហ៊ាន​ទទួល​ការ​សម្តែង ដោយ​សារ​ខ្លាច​មូល​ហេតុ​មួយ

ភ្នំពេញ៖តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្អួត​ដើមទ្រូង​ដ៏​សិ​ច​ស៊ី​នាងវ៉ា​ន់ វ​ល័​ក្ខ មួយ​រយៈ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​ហាក់​​មិន​បាន​បង្ហាញ​វត្តមាន​ថ្មី​ៗ​បន្ថែម​ទៀត​ឡើយ ខ​ណៈ​ពេល​ទីផ្សារ​ភាពយន្ត​នៅ​ក្នុងស្រុក​ហាក់​កម្រើក​ឡើង​វិញ​។បញ្ហា​​នេះ​ ត្រូវ​បាន​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា នាង​នៅ​មិន​ទាន់​អាច​ទទួលយក​ការ​សម្តែង​ថ្មី​ៗ​នា​អំឡុង​ពេល​នេះ​បាន​ឡើយ ដោយសារ​នាង​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំ​ងឹ​កូ​វី​ដ​១៩​។

វ៉ា​ន់ វ​ល័​ក្ខ បាន​ឱ្យថា បច្ចុប្បន្ន​ការងារ​សម្តែង​នាង​បាន​ផ្អាក​មួយ​រយៈ​សិន ដោយ​​ត្រូវ​ចាំ​មើលជំងឺ​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​រាង​ស្រាក់ស្រាន្ត​ជាង​នេះ​។យ៉ាងណា វ៉ា​ន់ វ​ល័​ក្ខ នៅ​មិន​ទាន់​បាន​កំណត់ពេល​វ​លា​ជាក់លាក់​ណាមួយ​ថា រូប​នាង​នឹង​វិល​មក​ការ​សម្តែង​ជា​ថ្មី​នោះ​ឡើយ​។

ជា​ការ​កត់​សម្គាល់ការ​មិន​បង្ហាញ​វត្តមាន​សម្តែង​ជា​ថ្មី​នេះ​ផង​ដែរ ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា រូប​នាង​ទំនងជា​​ត្រូវ​គូស្នេហ៍​បាន​ហាមឃាត់​មិន​អោយ​បន្ត​ការ​សម្តែង​ជា​ថ្មី​។ជុំវិញ​បញ្ហា​​នេះ​ផងដែរ​ វ៉ា​ន់ វ​ល័​ក្ខ ក៏​បាន​ធ្វើការ​បដិសេធ ដោយ​នាង​មិន​មាន​អ្នក​ហាមឃាត់​រូប​នាង​មិន​ឱ្យប្រឡូក​សិ​ល្បៈ​បន្ត​នោះ​​ឡើយ​គឺ​មាន​តែ​ហេតុផល​តែ​មួយ​គត់ ​គឺ​នាង​បារម្ភ​ពី​ការ​ឆ្លង​ជំ​ងឹ​កូ​វី​ដ​១៩​។

ទោះជា​យ៉ាងណា វ៉ា​ន់ វ​ល័​ក្ខ នឹង​បង្ហាញ​វត្តមាន​សម្តែង​តាម​រយៈ​រឿង​ភាគ​ថ្មី​មួយ​ដែល​ថត​ចប់​រួចរាល់ និង​ត្រៀម​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​PNN ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​​ផងដែរ​។ វ៉ា​ន់ វ​ល័​ក្ខ គឺជា​តារា​ដួង​ដែល​ត្រូវ​បាន​ចាត់ទុកជា​តារា​ដែល​ទីផ្សារ​ការ​ងារ​ខ្ពស់​មួយ​រូប ដោយសារ​នាង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ខ្សែភាពយន្ត និង​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​។

យ៉ាងណា បើ​ទោះបីជា វ៉ា​ន់ វ​ល័​ក្ខ មិន​បាន​ទាន់​ទទួលយក​ការ​សម្តែង​នា​ពេល​នេះ​ក៏​ដោយ។ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​បង្ហាញ​នូវ​ភាព​​ហ៊ឺ​ហា​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​រថយន្ត​ថ្លៃ​ និង​ទំនើប ជាមួយនឹង​ការ​រស់នៅ​ក្នុង​ខុន​ដូ​យ៉ាង​ត្រជាក់​ល្ហឹម​​​ទៀត​ផង​៕ដកស្រង់ពីកោះសន្តិភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *