ព័ត៌មានអន្តរជាតិ

ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក

 

អន្រជាតិ៖(BBC)ចំហាយនៃព្យុះសង្ឃរា Ida បានបង្កឲ្យមានជំនន់ទឹកភ្លៀង និងបង្កើតជាព្យុះកំបុតត្បូងនៅទូទាំងភាគឦសាន និងបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។មកទល់ពេលនេះនៅភាគឦសាន មានមនុស្សស្លាប់ចំនួន៤៥នាក់ ត្រូវបានរាយការណ៍ដោយសារព្យុះនេះ។ សរុបមក មានអ្នកស្លាប់យ៉ាងតិច៦០នាក់ នៅទូទាំងរដ្ឋចំនួន៨ដោយសារព្យុះ Ida។

ថ្លែងអំពីផលប៉ះពាល់ដែលបណ្តាលដោយព្យុះ Ida, លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្មីៗដើមខែកញ្ញាឆ្នាំ២០២១នេះថា ទីក្រុងញូវយ៉ក បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបពេញមួយខែកញ្ញា។មនុស្សត្រូវជាប់នៅក្នុងផ្លូវក្រោមដី ប៉ុន្តែកងកម្លាំងនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានជួយសង្គ្រោះពួកគេទាំងអស់។

លោកបន្តថា លោកបានបញ្ជាក់យ៉ាងច្បាស់ដល់អភិបាលឆ្នេរខាងកើតថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ កំពុងត្រៀមខ្លួនផ្តល់ជំនួយ។ការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀង ត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងញូវយ៉ក ខណៈស្ថានីយ៍រថភ្លើងក្រោមដី បានប្រែក្លាយទៅជាទឹកជ្រោះហើយផ្លូវកណ្តាលក្រុងក្លាយជាទន្លេ។ រដ្ឋញូវយ៉កនិងទីក្រុងញូវយ៉ក សុទ្ធតែបានប្រកាសភាពអាសន្ន។

អភិបាលក្រុងញូវយ៉កលោក Bill de Blasio បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា អ្នកស្លាប់នៅ Big Apple មានចំនួន៩នាក់។ នៅពេលល្ងាច ចំនួននេះបានកើនឡើងដល់១៣នាក់៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *