ព័ត៌មានសង្គម សុខាភិបាល

បន្តរកឃើញអ្នកជំងឺកូវីដចំនួន១៧នាក់ ជាសះស្បើយម្នាក់នៅព្រះវិហារ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test និងអ្នកជាសះស្បើយចំនួនម្នាក់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៧នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យរវៀង និងវិទ្យាល័យជាស៊ីមត្បែងមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទ៨ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១.២៦៤នាក់ ជាសះស្បើយចំនួន ៨១៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៤៥នាក់ និងស្លាប់ចំនួន៣នាក់៕ដោយ សៅវ៉ាន់ឌី

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ

rsc

Leave a Reply

Your email address will not be published. Required fields are marked *