Featured ព័ត៌មានសង្គម វប្បធម៌

ឈើតាត្រាវមានលក្ខណ:ពិសេសអាចការពារមិនឱ្យរន្ទះបាញ់នៅម្ដុំប្រាសាទ

សៀមរាប៖ មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ឈើតាត្រាវគឺមានលក្ខណ:ពិសេស មិនត្រឹមតែធន់ជាប់បានយូររយៈពេលរាប់ពាន់ឆ្នាំប៉ុណ្ណោះទេតែថែមទាំងអាចការពារមិនឱ្យរន្ទះបាញ់ នៅម្ដុំប្រាសាទទៀតផង។

មន្ត្រីដដែលបានបន្តថា ជាយូរលង់មកហើយ នៅតាម វត្ដអារាម ជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេត ឃើញមានការ យកឈើតាត្រាវ ទៅប្រើប្រាស់ លើសំ ណង់ ធ្វើព្រះពុទ្ធបដិមានិងយកឈើនេះ ធ្វើពិធីបូជាផ្នែក សាស នា  ផងដែរ ។ឈើតាត្រាវ គឺ ជាឈើដែលមើលទៅ មាន លកលក្ខណ:សាមញ្ញ។ ប៉ុន្តែគុណតម្លៃ របស់វា គឺ ល្អបំផុត គ្មានឈើណាប្រៀបបាន ទេសម្រាប់ យកមក ជួយ ទល់ទ្រនិងទប់ជ្រែងប្រាសាទបុរាណនានាឱ្យមានភាពគង់វង្ស បាន យូរ អង្វែង

លោក ឃាម មុនីមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ  និងបុរាណវិទ្យា បង្ការ បានបញ្ជាក់ថា តាមការស្រាវជ្រាវឃើញថាតាំងពីសម័យអង្គរ មក  គឺបុព្វបុរសខ្មែរ បានប្រើ ឈើតាត្រាវ  និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទល់ទ្រប្រាសាទ បុរាណ នានា ឱ្យមានលំនឹង ។

ក្រុមអ្នកការពារប្រាសាទ បុរាណ ចង់ឱ្យ រាជរដ្ឋាភិបាល ជាពិសេស មន្ត្រី ទទួលបន្ទុករដ្ឋបាលព្រៃឈើ គួរស្វែងរកពូជឈើ ទាំង ពីរ មុខ នេះ មកបណ្ដុះហើយដាំដុះ ឱ្យសំបូរបែបឡើង វិញ នៅក្នុងខេត្តសៀមរាប និងនៅតំបន់ជាច្រើន ទៀតនៃ ប្រទេស កម្ពុជា៕ដោយ:ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *