សន្តិសុខ

ជាប់គុក១១ខែរឿងយកលុយគេ២៤ម៉ឺនដុល្លារលេងល្បែង

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១ បានប្រកាសសាលក្រមឱ្យបុរសម្នាក់ត្រូវជាប់ពន្ធនាគារ១១ខែពាក់ព័ន្ធយកលុយគេ២៤ម៉ឺនដុល្លារលេងល្បែង ហើយចេញសែកស្អុយ។

ជនជាប់ចោទដែលតុលាការផ្តន្ទាទោសនោះឈ្មោះឌៀបវង់ឌី ភេទប្រុសអាយុ ៣៧ឆ្នាំនៅ បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ត្រូវជាប់គុក១១ខែពីបទយកលុយគេ២៤ម៉ឺនដុល្លារលេងល្បែងចាញ់ ហើយចេញសែកស្អុយគ្មានសាច់ប្រាក់សងទៅម្ចាស់បំណុល កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ ២០២០ ក្នុងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ជនជាប់ចោទឈ្មោះ ឌៀប វង់ឌី បានទាក់ទងម្ចាស់បំណុល សន្យាសាង់សង់ស្ថានីយប្រេងតម្លៃ២៤ម៉ឺនដុល្លារ។ពេលនោះម្ចាស់បំណុលបានឱ្យប្រាក់គ្រប់ចំនួនតែជនជាប់ចោទមិនបានធ្វើស្ថានីយប្រេងទេបែរជាយកលុយទាំងនោះទៅលេងល្បែងកាស៊ីណូចាញ់អស់។

 

 

 

 

ក្រោយមកឈ្មោះ ឌៀប វង់ឌីបានចេញសែក៤សន្លឹកដាក់ទឹកប្រាក់២៤ម៉ឺនដុល្លារឱ្យទៅម្ចាស់លុយវិញ។ ប៉ុន្តែពេលម្ចាស់ទៅបើកសែកនោះអត់មានលុយក៏ប្ដឹងសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមច្បាប់៕ដោយ៖ចឹកឡេង

rsc

Leave a Reply

Your email address will not be published. Required fields are marked *