កម្សាន្ត ព័ត៌មានសង្គម

សោភាទេពីក្នុងវ័យ១៨ឆ្នាំហ៊ានបញ្ចេញសាច់ខ្ចីគួរឱ្យខ្នាញ់

ភ្នំពេញ៖គេសង្កេតឃើញថា តារាវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី ស្របពេលដែលអាជីពសិល្បៈ មាន​ភាពរីកចម្រើន និងទទួលបានការគាំទ្រនោះ បច្ចុប្បន្ន​នាង​ក៏​កាន់តែ​វិវឌ្ឍន៍​ខ្លួន​ ដើម្បី​ប្រជែង​យក​ទីផ្សារ​សិល្បៈ​ក្តោប​ឱ្យណែន​ក្នុង​ដៃ។​

​ស្រី​ស្អាត សោភា​ទេពី ក៏បាន​ធ្វើ​ឱ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត ​ជាមួយ​ការ​ប្រែ​មុខមាត់​ថ្មី​ ដោយ​ចូល​វ័យ​ក្រមុំ​១៨​ឆ្នាំ​។​មិនតែប៉ុណ្ណោះ​អ្វី​ដែល​ប្លែក​ភ្នែក​នោះ​គឺ ទេពី ហាក់​មានការ​ខុសប្លែក​ពីមុន​ទាំង​រូប​សម្ផស្ស​ និង​ការតុបតែង​ខ្លួន​សិច​ស៊ី​។​តួយ៉ាង​បើតាម​កត់សម្គាល់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ សោភា​ទេពី កន្លងមក​នាង​តែងតែ​បញ្ចេញ​រូបភាព​ជា​ហូរហែ​ ដោយ​បង្ហាញ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​ជាមួយ​ការ​សម្ញែងខ្លួន​ក្នុង​សំលៀកបំពាក់​សិចស៊ី​បញ្ចេញ​សាច់​ខ្ចី​យ៉ាង​ល្វតល្វន់​ថែមទៀត​។​

ជាក់ស្តែង​ថ្មីៗ​នេះ ​មាន​រូបភាព​ជាច្រើន​សន្លឹក​របស់​ស្រី​ស្រស់ សោភា​ទេពី ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​។ ​រូបភាព​ទាំងនោះ ​ត្រូវបាន​អ្នកគាំទ្រ​យល់ថា ​ទើបតែ​ប្រកាស​បង្ហាញ​អាយុ​១៨ឆ្នាំ​មិនទាន់បាន​ប៉ុន្មាន​ផង ទេពី ហ៊ាន​សិច​ស៊ី​គួរឱ្យខ្នាញ់។​ ទោះបីយ៉ាងណា​ ក៏មាន​ការសរសើរ​ថា​ នាង​មាន​សម្រស់​ស្អាត​​៕ដោយ Sorn Phanith អត្ថបទ៖ចាន់​រ៉ា​

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *