Featured ព័ត៌មានអន្តរជាតិ

តាលីបង់ ហាមស្ត្រីៗមិនឱ្យចូលក្រសួងកិច្ចការនារី លើកលែងតែបុរសៗ

អន្តរជាតិ(BBC)៖ តំណាងរបស់ក្រុមតាលីបង់កាលពីថ្ងៃព្រហស្បតិ៍បានរារាំងបុគ្គលិកស្រីមិនឱ្យចូលក្រសួងកិច្ចការនារីនៅទីក្រុងកាប៊ុល ប៉ុន្តែអនុញ្ញាតឱ្យបុរសចូលក្នុងអគារនេះបាន ។បុគ្គលិកក្រសួងម្នាក់បាននិយាយប្រាប់សារព័ត៌មាន Sputnik ថា “ស្ត្រី ៤ នាក់មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារនោះទេ ហើយស្ត្រីទាំងនោះមានបំណងតវ៉ាចំពោះចំណាត់ការនេះនៅជិតក្រសួង” ។

ក្រុមតាលីបង់បានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីមួយខែមុន ហើយបានចូលទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ។ទន្ទឹមនោះ នៅថ្ងៃទី ៣១ ខែសីហា យោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលជាការបញ្ចប់វត្តមានយោធាអាមេរិកជិត ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន ។ចំណែកនៅថ្ងៃទី ៦ ខែកញ្ញា ក្រុមតាលីបង់បានបញ្ជាក់ថា ខ្លួនបានក្ដោបក្ដាប់ខេត្ត Panjshir ដែលជាខេត្តចុងក្រោយក្នុងចំណោមខេត្តចំនួន ៣៤ របស់អាហ្វហ្គានីស្ថាន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ។

នៅថ្ងៃបន្ទាប់ តាលីបង់បានប្រកាសសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន ហើយវាត្រូវបានដឹកនាំដោយលោក Mohammad Hasan Akhund ដែលបានបម្រើការជារដ្ឋមន្រ្តីការបរទេស ក្នុងអំឡុងពេលដឹកនាំក្រុមតាលីបង់លើកដំបូង ខណៈបុរសរូបនេះស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០១ មក ៕ដោយៈDerm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *