សន្តិសុខ

ជិះកង់ពេលយប់ងងឹតធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់

បាត់ដំបង៖ក្មេងប្រុសម្នាក់ជិះកង់ត្រឡប់មកពីដើរលេងវិញពេលយប់ងងឹតបានធ្លាក់ចូលប្រឡាយអត់មានអ្នកដឹងក៏លង់ទឹកស្លាប់។មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ម្តុំប្រឡាយទឹកក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។កុមារាដែលស្លាប់ឈ្មោះឆង វិឆ័យ អាយុ ៨ឆ្នាំ រស់នៅក្នុងភូមិ- ឃុំកើតហេតុខាងលើ។

អ្នកភូមិបានសន្និដ្ឋានថា កុមារារងគ្រោះបានជិះកង់ត្រឡប់មកពីដើរលេង។លុះដល់កន្លែងកើតហេតុបានជ្រុលធ្លាក់ចូលប្រឡាយហើយឈ្លក់ទឹកស្លាប់តែម្តង។នគរបាលមូលដ្ឋានបានចុះទៅពិនិត្យសាកសពបានបញ្ជាក់ថា ក្មេងនេះពិតជាស្លាប់ដោយសារលង់ទឹកមែន រួចបានប្រគល់សាកសពទៅឪពុកម្តាយរៀបចំធ្វើបុណ្យ៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *