ព័ត៌មានសង្គម សន្តិសុខ

កម្លាំងការពារព្រំដែនឃាត់ខ្លួនថៃ១១នាក់លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

បន្ទាយមានជ័យ៖កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤សហការជាមួយកម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិថៃ ចំនួន១១នាក់ដែលលួចឆ្លងដែនចូលមកកម្ពុជា ។ក្នុងនោះស្រី៥នាក់ និងកង់បី១គ្រឿង នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានបញ្ជាក់ថាកងកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឱ្យចូលទៅក្នុងសហគមន៍។

លោកបន្តថា អនុវត្តតាមបទបញ្ជាថ្នាក់លើកម្លាំងគ្រប់គោលដៅ បានល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងមិនឱ្យធ្វេសប្រហែសឡើយព្រោះខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់៕ដោយ៖សិរីសោភ័ណ្ឌ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *