Featured ព័ត៌មានអន្តរជាតិ

តារាសម្តែងហូលីវូដឥណ្ឌាច្រើនរូបបោះបង់​អាជីពងាកមក​កាន់សាសនាអីស្លាមវិញ

ឥណ្ឌា៖រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញតារាសម្តែងហូលីវូដរបស់ឥណ្ឌា​ជាច្រើនរូប​បាន​បោះបង់ចោលការងារសិល្បៈរបស់ខ្លួនហើយផ្លាស់ប្តូរឬត្រឡប់មកកាន់សាសនាអីស្លាមវិញ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្តែងស្រី Sanam Chaudhry បានក្លាយជាតារាសម្តែង​ហូ​លី​វូដចុងក្រោយ ដែលសម្រេចចិត្តចាកចេញពីអាជីពជាអ្នកសិល្បៈ ត្រឡប់មកកាន់​សាសនាអីស្លាមវិញ។ នេះបើតាមការផ្សាយដោយទស្សនាវដ្តី About Islam។

អ្នកនាង Sanam Chaudhry បានប្រកាសប្តូរមកកាន់សាសនាអីស្លាម ចំថ្ងៃខួបកំណើត​របស់​អ្នកនាង ដោយនិយាយថា “នាងបានបោះជំហានថយក្រោយពីអាជីពជាតារាសម្តែងរបស់នាង ហើយងាកទៅរក​អល់​ឡោះវិញ” ។

តារាសម្តែង Sanam Chaudhry ត្រូវបានគេស្គាល់ថាមានភាពល្បីល្បាញនៅក្នុងភាពយន្តភាគ​ឥណ្ឌាដែលមានចំណងជើងថា Ghar Titli Ka Par បានផ្លាស់ប្តូរជីវប្រវត្តិនៅក្នុងបណ្តាញសង្គម Instagram ពីតារាសម្តែង មកជា ជាអ្នកម្តាយមូស្លីមកំពុងរៀនអីស្លាម។

Sanam បានលុបរូបថតទាំងអស់ចេញពីមតិការព័ត៌មាន និងបានចែករំលែកឃ្លីបវីដេអូមួយដែល​ធ្វើឱ្យមានការភ្ញាក់ផ្អើលពីគ្រួសាររបស់អ្នកនាង និងមានការគាំទ្រយ៉ាងខ្លាំងចំពោះ​ការសម្រេច​ចិត្តនេះ។ អ្នកនាងបានសរសេរអមជាមួយវីដេអូថា “គ្រួសាររបស់ខ្ញុំបានស្វាគមន៍ខ្ញុំតាមវិធីនេះដោយ​ការងាកទៅ​រកអល់ឡោះ របស់ខ្ញុំ នេះពិតជាមានភាពកក់ក្តៅណាស់។

សូមអរគុណ!”។ អ្នកនាងបានបន្តថា “អ្នកដែលដើរតាមផ្លូវ​សា​សនាមានចិត្តបរិសុទ្ធបែបនេះ។ មនុស្សគ្រប់គ្នាកំពុងអបអរសាទរនិងស្វាគមន៍ខ្ញុំ​ក្នុងផ្លូវត្រូវជាមួយនឹងពាក្យដ៏ល្អ។ ​មនុស្ស​គ្រប់គ្នាត្រៀមខ្លួនដើម្បីបង្រៀនខ្ញុំពីគម្ពីរគួរអាន និងការលើកទឹកចិត្តជាច្រើនរួចទៅហើយ! សូមឱ្យអល់ឡោះដឹកនាំ​យើងទាំង​អស់គ្នា” ។

គួរជម្រាបថា កន្លងទៅមានតារាសម្តែងហូលីវូដជាច្រើននាក់រួចមកហើយបានសម្រេច​ចិត្តចាក​ចេញពីអាជីពជាអ្នកសិល្បៈដោយប្តូរមកកាន់សាសនាអីស្លាមផងដែរ ។ក្នុងនោះ កាលពីដើម​ឆ្នាំ​២០២១នេះ តារាសម្តែងស្រីជនជាតិប៉ាគីស្ថាន អ្នកនាង Humaima Malik បានបង្ហាញការពាក់ហ៊ី​ជាបនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម កាលពីខែមីនា ឆ្នាំ២០២១ ដោយបួងសួងសុំឱ្យ​នាង​អាចពាក់ហ៊ីជាបបានពេញមួយជីវិតរបស់នាង។

កាលពីខែតុលាឆ្នាំមុន តារាសម្តែងជនជាតិឥណ្ឌា អ្នកនាង Sana Khan ក៏បានលាឈប់ពីហូលីវូដ​និងអាជីពជាសិល្បៈ ដើម្បីបម្រើការងារមនុស្សធម៌និងធ្វើតាមបញ្ជារបស់អ្នកបង្កើតនាងផងដែរ ដែលមានន័យថា ប្តូរមកកាន់សាសនាអីស្លាម។

ចំណែកឯតារាសម្តែងហូលីវូដម្នាក់ទៀតដែលបានឈ្នះពានរង្វាន់នៅក្នុងការសម្តែង គឺអ្នកនាង Zaira Wasim បានលាឈប់ពីវិស័យសម្តែងនៅឆ្នាំ២០១៩ផងដែរ ដោយនិយាយថា  ​នៅ​ក្នុងសិល្បៈបែបនេះតែងតែប៉ះពាល់ជាមួយអ៊ីម៉ាន (ជំនឿ) របស់អ្នកនាង ហើយផ្តល់នូវការគំរាម​កំ​ហែងរវាងទំនាក់ទំនងជាមួយនឹងសាសនាថែមទៀត។តារាសម្តែងទូរទស្សន៍ឥណ្ឌា អ្នកនាង ឌីភីកា កាកា បានទទួលយកសាសនាអីស្លាម នៅឆ្នាំ២០១៨ មុន​ពេល​រៀបការជាមួយតារាសម្តែងជនជាតិឥណ្ឌា Shoaib Ibrahim ។

ហើយកាលពីដើមឆ្នាំ២០១៤កន្លងទៅ តារាសម្តែងស្រីជន​ជាតិ​ឥណ្ឌា​ដ៏ល្បីឈ្មោះ គឺអ្នកនាង ម៉ូនីកា ក៏បានសម្រេចចិត្ត​វិល​ត្រ​ឡប់​ទៅរកសាសនាអីស្លាមវិញដោយពាក់ហ៊ីចាបតាមបែបអីស្លាម ហើយ​ឈប់ពីវិស័យភាពយន្តនេះតែម្តង៕ដោយ៖មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

rsc

Leave a Reply

Your email address will not be published. Required fields are marked *