ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចការពារព្រំដែនឃាត់ពលករជាង១០នាក់ប៉ងឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣-៥១៤ការពារព្រំដែនបានឃាត់ខ្លួនពលករជាង១២នាក់ប៉ងឆ្លងដែនខុសច្បាប់ចូលទៅស្រុកថៃកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៦ខែតុលាការឆ្នាំ២០២១។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងវរសេនាតូចឃាត់ខ្លួនពលករចំនួន១២នាក់នេះមានស្រី៥នាក់ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យហើយបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។

គួរបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ឱ្យពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ឡើយ។ជាមួយនោះសូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕ដោយ៖សិរីសោភ័ណ្ឌ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *