Featured ព័ត៌មានអន្តរជាតិ

អាមរិកយល់ព្រមចូលតុចរចា ក្រោយកូរ៉េខាងជើងបាញ់សាកល្បង Missile ប្រល័យលោក

អន្តរជាតិ៖(Reuters)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីច័ន្ទទី៤តុលាកន្លងទៅនេះថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានត្រៀមខ្លួនជាស្រេច ដើម្បីបើកផ្លូវផ្តើមកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un  ដោយមិនតម្រូវឱ្យមានលក្ខខណ្ឌមុនកិច្ចចរចាចាប់ផ្តើមជាមុនទេ។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “យើងកំពុងសម្របសម្រួលលើបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន ជាមួយសម្ព័ន្ធមិត្ត ទាំងនៅ ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយើងត្រៀមខ្លួនជាស្រេច ជួបជាមួយមេដឹកនាំកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន”។ នេះដោយយោងតាមសារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

សេចក្តីអត្ថាធិប្បាយរបស់លោក Ned Price អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិករូបនេះ បានថ្លែង ចំពេលលោក Fumio Kishida នាយករដ្ឋមន្រ្តីថ្មីនៃជប៉ុន លើកឡើងមួយថ្ងៃដូចគ្នា។ វាក៏ប្រធានបទ ថ្មីស្រឡាងមួយដែលបានកើតឡើងស្របគ្នានឹងកូរ៉េខាងជើង និង ប្រទេសកូរ៉េខាងត្បូង បានតភ្ជាប់បណ្តាញទូរសព្ទបន្ទាន់អន្តរកូរ៉េ សម្រាប់កិច្ចពិភាក្សា អំពីការប្រកាសបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥០ រហូតមកទល់បច្ចុប្បន្ន ដែលមិនទាន់បានបញ្ចប់នៅឡើយ៕ដោយ៖Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *