Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

ខេត្តព្រះវិហារទទួលភ្ញៀវទេសចរជាង១ម៉ឺននាក់ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

ព្រះវិហារ៖តាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលកម្សាន្តក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មានចំនួន ១២.៦៨៦នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១២.៦៥៩ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានការធ្លាក់ចុះ៥០,៩៧ភាគរយ និងភ្ញៀវអន្តរជាតិមាន២៧នាក់ធ្លាក់ចុះ ៧៥,៦៧ភាគរយ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៨ ខែតុលានេះថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិនេះ គឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ច ព្រមទាំងកត្តាអាកាសធាតុផងដែរ។

លោកប្រធានមន្ទីរបានបន្តថា ឱកាសភ្ជុំបិណ្ឌនេះមន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរនិងតាមរមណីយដ្ឋាន និងភោជនីយដ្ឋានត្រូវផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គោលដៅទេសចរដែលភ្ញៀវជាតិនិងអន្តរជាតិ តែងមកកម្សាន្តនៅខេត្តព្រះវិហាររួមមាន៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត,ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ, ទឹកជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ, និងទីតាំងទេសចរណ៍ជាច្រើនកន្លែងទៀត៕ដោយ៖សៅវ៉ាន់ឌី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *