Featured ព័ត៌មានអន្តរជាតិ

នាវិកអាមេរិកច្រើននាក់រងរបួសខណៈនាវាមុជទឹកបុកវត្ថុអាថ៌កំបាំងនៅសមុទ្រចិនខាងត្បូង

អន្តរជាតិ៖តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយថា ខណៈដែលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានបុកនឹងវត្ថុអាថ៌កំបាំងម្យ៉ាង ពេលកំពុងធ្វើដំណើរនៅដែនទឹកជុំវិញសមុទ្រចិនខាងត្បូង បណ្ដាលឱ្យនាវិកអាមេរិកជាច្រើននាក់រងរបួស

មន្ត្រីអាមេរិក បាននិយាយថា នាវិកចំនួន១៥នាក់បានរងរបួសស្រាល នៅពេលនាវាមុជទឹក USS Connecticut បានបុកនឹងវត្ថុនោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ប៉ុន្តែមិនបានដឹងមូលហេតុដែលបណ្តាលឱ្យមានការបុកនោះឡើយ។ ចំពោះហេតុការណ៍នេះ បន្ទាប់ពីមានភាពតានតឹងនៅក្នុងតំបន់មួយនេះ ក្រោយរយៈពេល៤ថ្ងៃជាប់គ្នា ចិនបានបញ្ជូនយន្តហោះចំបាំងជាច្រើនគ្រឿងចូលក្នុងដែនអាកាសរបស់តៃវ៉ាន់។

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក បានថ្លែងថា ទីតាង និងរោងចក្រនុយក្លេអ៊ែររបស់នាវាមុជទឹក USS Connecticut មិនរងការប៉ះពាល់ឡើយ និងនៅតែដំណើរការពេញលេញដដែលបច្ចុប្បន្ននេះ នាវាកំពុងធ្វើដំណើរទៅកាន់កោះ Guam អាមេរិក។

គួរបញ្ជាក់ថា នាវាមុជទឹកអាមេរិក ដែលរងការប៉ះទង្គិចកំពុងធ្វើប្រតិបត្តិការក្នុងដែនទឹកជុំវិញសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ដែលចិនចង់បានស្ទើរតែទាំងអស់។ ប៉ុន្តែអាមេរិក និងប្រទេសដទៃទៀតនៅជុំវិញនោះមិនយល់ព្រម។ ជាក់ស្ដែងប្រទេសមានជម្លោះមានដូចជា៖ ហ្វីលីពីន, ប្រ៊ុយណេ ,ម៉ាឡេស៊ី ,តៃវ៉ាន់ និងវៀតណាម សុទ្ធតែជំទាស់នឹងការទាមទារកាន់កាប់ស្ទើរតែទាំងអស់របស់ចិន៕ដោយ៖ស តារា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *