Featured ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកក្នុងវិហារអីស្លាមមួយស្លាប់៤៦នាក់របួសរាប់រយនាក់

អាហ្វហ្គានីស្ថាន៖ ស្នងការរងនគរបាលខេត្ត​ Kunduz នៃប្រទេស អាហ្វហ្គានីស្ថាន លោក​ Dost Mohammad Obaida បាននិយាយថា មានមនុស្សប្រហែល ១០០នាក់ ត្រូវបានសម្លាប់ និងរងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែក អត្តឃាតមួយកាលព្រឹកថ្ងៃសុក្រ នេះ ។

យោងតាមសារព័ត៌មានក្នុងស្រុក Bakhtar ក៏បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤៦ នាក់បានស្លាប់ និងមនុស្សប្រមាណជាង ១៤០ នាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅវិហាអីស្លាមនិកាយស៊ីអ៊ីតក្នុងទីក្រុង​ Kunduz ភាគឦសាន​នៃអាហ្វហ្គានីស្ថាន អំឡុងពិធីបួងសួង នាព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ២០២១ នេះ ។

គួរកត់សម្គាល់ឃើញថា ចាប់តាំងពីក្រុមតាលីបង់ឡើងបានឡើងកាន់កាប់អំណាចកាលពីខែ សីហា កន្លងមក ហេតុការណ៍វាយប្រហារអត្តឃាតដ៏រន្ធត់ជាច្រើន បានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទស អាហ្វហ្កានីស្ថាន ។ ស្របពេលដែលពួកក្រុមរដ្ឋអីស្លាមនៅអាហ្វហ្កានីស្ថាន ដែលមានឈ្មោះហៅកាត់ថា ISIS-K (សត្រូវរបស់ក្រុមតាលីបង់) តែងចេញមុខទទួលខុសត្រូវរហូតមកផងដែរ ។

ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់នេះ បេសកជនរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្ហោះសារតាមបណ្តាញសង្គម Twitter ដោយថ្កោលទោសការវាយប្រហារដ៏ព្រៃផ្សៃនេះថា “វាជាអំពើឃោឃៅណាស់…វាជាការវាយប្រហារសម្លាប់មនុស្សលើកទី ៣ ហើយក្នុងសប្តាហ៍នេះ” ៕ដោយ៖សហការី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *