ព័ត៌មានសង្គម

អ្នកជាប់ចត្តាឡីស័ក៣០គ្រួសារបានទទួលគ្រឿងឧបភោគបរិភោគ

ព្រះវិហារ៖ពលរដ្ឋជាប់ធ្វើចត្តាឡីស័កចំនួន៣០គ្រួសារ ស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅថ្ងៃ១០ ខែតុលាឆ្នាំ២០២១នេះបានទទួលគ្រឿងឧបភោគបរិភោគពីសាខាសមាគម សិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តប្រចាំខេត្តព្រះវិហារ។

លោក ចេន រ៉ា អនុប្រធានសាខាសមាគមបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុកពីថ្នាក់ដឹកនាំសមាគមជូនបងប្អូនដែលកំពុងមានផលវិបាកក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោករស់ សារី អភិបាលរងក្រុងព្រះវិហារ បានសួរសុខទុក្ខដល់ បងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កនិងបានណែនាំឱ្យប្រកាន់ខ្ជាប់នៅវិធី ការពារនិងចូលរួមអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ឈានទៅដល់ការកាត់ផ្ដាច់ឆ្លងរីករាលដាលនៃជំងឺកូវីដនេះ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលត្រូវចែកជូននៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម-ទឹកត្រី២ដប-មី១០កញ្ចប់-ប្រេងឆា១ដប-ត្រីខ១យួរ៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *