Featured សន្តិសុខ

រថយន្តបើកធ្លាក់ផ្លូវប្រធានសាខាធនាគារABAខេត្តម្នាក់ស្លាប់

រតនគិរី៖រថយន្តម៉ាកតូយូតាឡិចស៊ីស៤៧០បានបើកធ្លាក់ផ្លូវបណ្តាលឱ្យប្រធានសាខាធនាគារABAប្រចាំខេត្តរតនគិរីបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅត្រង់ផ្លូវកែងក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុងកាលពីម៉ោងជិត១០យប់ថ្ងៃទី១០ ខែតុលាឆ្នាំ២០២១។

មន្ត្រីនគរបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលានេះថា អ្នកស្លាប់ឈ្មោះសយ សារ៉ុម មុខងារជាប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីស្នាក់នៅភូមិជ្រី សង្កាត់យក្សឡោមក្រុងបានលុង ។ជនរងគ្រោះបានបើករថយន្តម៉ាកឡិចស៊ីស៤៧០ពាក់ផ្លាកលេខភ្នំពេញ2S-9873តែម្នាក់ឯង ។បន្ទាប់ពីកើតហេតុក្រុមគ្រួសារបានដឹកសពទៅធ្វើបុណ្យនៅឯភ្នំពេញ។ចំណែករថយន្តយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីរង់ចាំក្រូមគ្រួសារមកដោះស្រាយ៕ដោយ៖ឦសាន្ត

rsc

Leave a Reply

Your email address will not be published. Required fields are marked *