សន្តិសុខ

ត្រៀមបញ្ជូនជាងសំណង់ម្នាក់​ករណី​លួច​ម៉ូតូ​ទៅតុលាការ

បន្ទាយមានជ័យ ៖កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានត្រៀមបញ្ជូនជាងសំណង់ម្នាក់ករណី ​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទៅតុលាការ​។អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យ​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​មួ​ង​ ចំ​រឿន​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ជាជាងសំណង់​ ស្នាក់​នៅ​ម្តុំ​ផ្កាយ​៣​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

ម្ចាស់ម៉ូតូឈ្មោះ​ផា​ន់​ ចំរើន​​អាយុ​២៥​ឆ្នាំ​ថា បានប្រាប់សមត្ថកិច្ចថា កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២១​ ខ្លួនបាត់ម៉ូតូម៉ាក ហុងដា zoomer-x​ ផ្លាក​លេខ​ 1P-0166​ ដាក់នៅមុខផ្ទះ ។​ក្រោយ​ទទួលពាក្យបណ្តឹងភ្លាមកម្លាំង ​នគរបាល​ក្រុងបាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ​មួ​ង​ ចំ​រឿ​ន​យក​មក​សួរនាំ​។ ពេលនោះជនសង្ស័យបាន​សារ​ភាព​ថា​ ខ្លួន​ពិតជា​បាន​​លួច​ម៉ូតូ​ zoomer-x​ ខាងលើ​ប្រាកដ​មែន​ ។​បន្ទាប់មកម៉ូតូ​ត្រូវ​បាន​ប្រគល់​ឱ្យម្ចាស់​វិញ​ រីឯ​ជនសង្ស័យ​បានត្រឿម​បញ្ជូន​ទៅតុលាការដើម្បីចាត់ការ​តាមច្បាប់៕ដោយ៖សិរីសោភ័ណ្ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *