សន្តិសុខ

ចាប់ចិន៧នាក់ពាក់ព័ន្ធបើកលេងល្បែងស៊ីសងខុសច្បាប់

ក្រចេះ៖កម្លាំងនគរបាលបានបង្ក្រាបទីតាំងបើកលេងល្បែងសងសងខុសច្បាប់ មួយកន្លែងដោយចាប់អ្នកពាក់ព័ន្ធជាជនជាតិចិនចំនួន៧នាក់។សមត្ថកិច្ចបានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកស្នងការរួចមកកម្លាំងនគរបាលខេត្តក្រចេះនិងនគរបាលស្រុកស្នួលបានចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងសងសងប្រភេទបៀរម៉ាជាំង ដ៏ធំមួយស្ថិតនៅម្តុំរវៀងជ័យ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះកាលពីយប់ថ្ងៃទី១១​ ខែតុលា​  ឆ្នាំ២០២១។

ការបង្ក្រាបនេះសមត្ថកិច្ចបានចាប់ជនជាតិចិនចំនួន៧នាក់មានស្រីម្នាក់រួមនឹងវត្ថុតាង តុម៉ាស៊ីនចែកបៀរ និងបៀរម៉ាជាំងមួយចំនួន។ក្រោយមកសមត្ថកិច្ចបានសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕ដោយ៖កាំពី

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *