សន្តិសុខ

តុលាការឃុំខ្លួនប្រពន្ធពីបទចាក់ប្តីឱ្យស្លាប់ពេលមានជម្លោះ

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី១២ ខែតុលាបានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារព្រៃសពីបទចាក់ប្តីឱ្យស្លាប់ព្រោះរឿងជម្លោះក្នុងគ្រួសារ។ស្រ្តីត្រូវចោទឈ្មោះហុន សាហេន អាយុ៣០ឆ្នាំជាកម្មកររោងចក្រស្រុកកំណើតភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលអូរបែកក្អមក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ករណីមនុស្សឃាតនេះបានកើតឡើងស្ថិតនៅបន្ទប់ជួលអូរបែកក្អមក្នុងខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៩ខែតុលា ឆ្នាំ២០២១ ដោយស្រ្ដីរូបនេះបានចាក់សម្លាប់ប្តីរបស់ខ្លួន ក្រោយពេលមានទំនាស់ជាមួយគ្នា។ប្តីដែលស្លាប់ឈ្មោះហឹម សុភក្ត្រា អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប។ប្រពន្ធបានចាក់ប្តីនឹងកាំបិតចុងស្រួចចំដើមទ្រូងខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាម។បន្ទាប់មកត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ៕ដោយៈចឹកឡេង

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *