Featured ព័ត៌មានអន្តរជាតិ

តាលីបង់ ទាមទារឱ្យអង់គ្លេស សងសំណងចំពោះសង្គ្រាមនៅអាហ្គានីស្ថាន

 

អន្តរជាតិ(The Mirror)៖ មេដឹកនាំតាលីបង់ បានទាមទារសំណងសង្គ្រាមរយៈពេល ២០ឆ្នាំ ដែលអង់គ្លេសកាន់កាប់ប្រទេសអាហ្វហ្កានីស្ថាន ។ប៉ុន្តែពុំទាន់មានការឆ្លើយតបណាមួយដ៏ជាក់លាក់ ពីរដ្ឋាភិបាលអង់គ្លេស តើខ្លួនគួរសងសំណងដ៏ច្រើនលើសលុបនេះដល់ក្រុមតាលីបង់ដែលកំពុងកាន់អំណាចសព្វថ្ងៃនៅអាហ្វហ្កានីស្ថានដែរឬទេ។

យោងតាមសារព័ត៌មាន The Mirror ស្រង់ប្រភពមួយ មិនបញ្ចេញឈ្មោះពី White Hall បានអះអាងថា រដ្ឋាភិបាលអង់គ្លេសប្រឈមនឹងការស្នើសុំ សំណងដែលមានចំនួនទឹកប្រាក់រាប់ពាន់លានផោន ចំពោះគ្រប់អ្នកពាក់ព័ន្ធ មានក្នុងឯកសារយោងជាក់ស្តែងមួយ របស់ក្រុមតាលីបង់។

លោក Noor Mohammad Mutawakel អ្នកនាំពាក្យក្រសួងព័ត៌មាន និង វប្បធម៌ស្តីទី របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងជួររដ្ឋាភិបាលតាលីបង់បាននិយាយថា  “អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសំណងសង្គ្រាមដល់ពួកយើង និងសកម្មប្រយុទ្ធ ហើយយើងរីករាយនឹងស្វាគមន៍”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាម ក៏ត្រៀមខ្លួន ដើម្បីបង់ប្រាក់សំណងនេះដូចគ្នាដែរ ។លោកវរសេនីយ៍ Richard Kemp អតីតមេបញ្ជាការកងទ័ពអង់គ្លេស នៅអាហ្វហ្គានីស្ថានបានបញ្ចេញប្រតិកម្មឆ្លើយតបភ្លាមចំពោះការលើកឡើង របស់ក្រុមមេដឹកនាំតាលីបង់ ដោយសង្កត់ធ្ងន់ថា “នេះ ជាកំហឹងចំពោះក្រុមភេរវករ ដែលបានកាន់កាប់ប្រទេសនេះ កំពុងទាមទារភាពស្របច្បាប់ ដោយលើកសំណងរបស់ប្រទេស” ៕ដោយ៖Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *