សន្តិសុខ

បង្ហាញខ្លួនជនបរទេសម្នាក់ជាមួយគ្រឿងញៀនជិតកន្លះគីឡូក្រាម

ភ្នំពេញ៖កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញមុខជនបរទេសជាតិនីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាមនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយលោកវរសេនីយ៍ទោ វ័រ វុទ្ធា នាយករងមន្ទីរ បានស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយនៅម្តុំក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Lebechi Charles kelichi  ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A08315794 មុខរបរមិនពិតប្រាកដ និងចាប់យកវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩,៤០ក្រាម ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *