សន្តិសុខ

កម្លាំងការពារព្រំដែនឃាត់ពលករ៤២នាក់លួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងចម្រុះមានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៩១១សិលាខ្មែរនិងយោធាកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១បានរួមគ្នាឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន៤២នាក់ដែលលួចឆ្លងដែនទៅស្រុកថៃខុសច្បាប់។ករណីនេះបានកើតឡើងនៅ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាលការពារព្រំដែនបានឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនពលករខ្មែរបម្រុងលួចឆ្លងដែន ខុសច្បាប់ចំនួន៤២នាក់។ក្នុងនោះមានស្រី២១នាក់ និង កុមារីចំនួន៣នាក់។ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍ បានបញ្ជូនពួកគាត់ ទៅកន្លែងក្រុមការងារចម្រុះដើម្បីធ្វើតេស្តនិងពិនិត្យសុខភាពនៅច្រកអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ៕ដោយ៖សិរីសោភ័ណ្ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *