ព័ត៌មានសង្គម

ក្រុមកាងាររដ្ឋាករទឹកភ្នំពេញនាំយកសម្ភារសំណង់ជូនកងទ័ព្ទជួរមុខ

ព្រះវិហារ៖ក្រុមកាងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅទី១៤ ខែតុលា ឆ្នាំ២០២១នេះបានជួបសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកសម្ភារសំណង់សម្រាប់ជួលជុលអគារធ្វើការនិងផ្ទះបាយ។

លោក ឡុង ណារ៉ូអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានថ្លែងអំពាវនាវទៅកាន់វីរយុទ្ធជន យុទ្ធនារី ព្រមទាំងក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ និង៣ការពារ»។គឺ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ជាមួយនឹងការអនុវត្តវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ឡុង ណារ៉ូថ្លែងអំពាវនាវ នៅក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៨។ ក្រោមកិច្ចទទួលបដិសណ្ឋារកិច្ចពីសំណាក់លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។

លោកឡុង ណារ៉ូ បានបញ្ជាក់ថា៖ ទោះបីស្ថិតក្នុងស្ថានភាព ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដ៏លំបាកយ៉ាងណាក៏ដោយ ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឧបត្ថម្ភជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារបរិក្ខារ និងថវិកា គិតជាទឹកប្រាក់សរុបចំនួន ៧.២៦៩.៤១៩.១៤១ រៀល (ប្រាំពីរប៊ីលាន ពីររយហុកសិបប្រាំបួនលាន បួនរយដប់ប្រាំបួនពាន់ មួយរយសែសិបមួយរៀល) ។

សូមបញ្ជាក់ជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំមកនូវសម្ភារសំណង់សម្រាប់ជួលជុលអគារធ្វើការ ផ្ទះបាយ រួមមាន៖ ស៊ីម៉ង់តិ៍ ចំនួន ៤០តោន, ខ្សាច់ ចំនួន ២០០ម៉ែត្រគូប, ថ្មតូច ចំនួន ៤០ម៉ែត្រគូប, ដែកទំហំ១៤លី ចំនួន ៤តោន, អាល់កុល ចំនួន ៦០០លីត្រ,៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *