កម្សាន្ត ព័ត៌មានសង្គម

សឿ សុធារ៉ា សុំទោសក្រោយចោទប្រកាន់ថាខ្ញុងជំពាក់ប្រាក់ជិត១ម៉ឺនដុល្លារ

ភ្នំពេញ៖ រឿងរ៉ាវជំពាក់លុយតុងទីនរហូតលេចចេញរឿងចម្រូងចម្រាសរវាងតារាសម្តែង សឿ សុធារ៉ា និងនាងខ្ញុងនោះ បានសម្រេចបញ្ចប់គ្នាហើយ ដោយអ្នកនាងសឿ សុធារ៉ាចេញមុខសុំទោសខ្ញុងជាសាធារណៈ ។

អ្នកនាង សឿ សុធារ៉ាបានបញ្ជាក់លើបណ្តាញសង្គមថា៖ “សូមជំរាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី៦ ខ្ញុំបានផុសហ្វេសបុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ស្រេងសុកាន់ដា (ហៅស្រីញ៉ុង) ឱ្យបងប្អូនបានឃើញទាំងអស់គ្នា.នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់ឱ្យនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។

ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះគឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ។ ដូច្នេះនាងខ្ញុំសូមចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដាដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ហើយធ្វើឱ្យបងប្អូនមានការយល់ច្រឡំដល់គាត់”។

ភ្ជាប់ដោយសារនេះគឺជាលិខិតមួយច្បាប់ដែលបានផ្តិតមេដៃរវាងភាគទីទាំងពីរដោយមានសេចក្តី សម្រេចបញ្ចប់វិវាទ និងមិនលើកឡើងអំពីការប្ដឹងផ្តល់គ្នានោះឡើយ។

គួរបញ្ជាក់ដែរថា ក្រោយពីរងរឿងអាម៉ាស់ខ្មាស់អស់មហាជនរឿងមិនសងប្រាក់តុងទីនត្រឡប់ទៅកូនៗវិញមិនបានប៉ុន្មានផងនៅ យប់ថ្ងៃ៤ ខែតុលាឆ្នាំ ២០២១នោះអ្នកនាងបានទម្លាយរឿងតារាកំប្លែងនាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹកដែលម្នាក់ជាងមួយម៉ឺនដុល្លារម្នាក់ទៀតជិត១ម៉ឺនដុល្លារ និងជាហេតុដែលនាងមិនអាចបង្វិលប្រាក់ទៅឱ្យកូនៗបាន ប៉ុន្តែពេលនេះរឿងត្រូវបានបញ្ចប់ហើយ៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *