Featured ព័ត៌មានអន្តរជាតិ

បាញ់ប្រហារមួយនៅកំពង់ផែក្រុងបេរូតម​នុស្ស៦នាក់ស្លាប់និង​រាប់សិប​នាក់ទៀត​រងរបួស​

អន្តរជាតិ(The Guardian)៖ មនុស្ស​៦នាក់បានស្លាប់ និង​រាប់សិប​នាក់​ទៀត​រងរបួស នៅពេលដែល​ករណី​ផ្ទុះអាវុធ​កើត​ឡើង ក្នុង​ហ្វូង​បាតុករ​ដែល​គាំទ្រ​ក្រុម​ហេស​បូ​ឡា (Hezbollah) បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំងនឹង​ចៅក្រម​ស៊ើបអង្កេត ជុំវិញ​ការផ្ទុះ​កំពង់ផែ​បេ​រូត​។​

អ្នកគាំទ្រ​ក្រុម​ហេស​បូ​ឡាជាច្រើន​រយ​នាក់ និង​សម្ព័ន្ធមិត្ត​ពាក់អាវ​ខ្មៅ បាន​ប្រមូល​ផ្តុំគ្នា​នៅឯ​វិមាន​យុត្តិធម៌​បេ​រូត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អំពាវនាវ​ឱ្យ​ដក​ចៅក្រម​តា​រ៉េ​ក​ប៊ី​តារ (Tarek Bitar) ចេញពី​ការស៊ើបអង្កេត ជុំវិញ​ការផ្ទុះ​កំពង់ផែ​បេ​រូត ដោយ​ចោទប្រកាន់ថា​មាន​ភាពលំអៀង​។ ការផ្ទុះអាវុធ​នេះ​ត្រូវបាន​គេ​លឺ​ចេញពី​តំបន់ Tayyoune ដែល​នៅក្បែរ​វិមាន​យុត្តិធម៌​នោះ​។

មន្ត្រី​ប៉ូលីស​លី​បង់ បាន​ឲ្យ​ដឹងថា មនុស្ស​៦ នាក់​បាន​ស្លាប់ និង​ជាង ៣០ នាក់​ផ្សេងទៀត​បាន​រងរបួស ដោយសារ​ការផ្ទុះអាវុធ​នេះ​។ដោយឡែក​ករណី​ផ្ទុះអាវុធ​ខាងលើ មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ ថា​តើ​ក្រុម​ណា ឬ​អ្នកណា​ជា​អ្នកបាញ់​ប្រហារ​មកលើ​ក្រុមបាតុករ​ដែល​ធ្វើការ​តវ៉ា​នោះ​។ ភ្លាមៗ​នោះ កងទ័ព​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​នោះ​យ៉ាងច្រើន ហើយ​កងទ័ព​មួយចំនួន​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ ដើម្បី​ស្វែងរក​ខ្មាន់កាំភ្លើង​ដែល​បើក​ការបាញ់ប្រហារ​នោះ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ក្រុម​ហេស​បូ​ឡានិង​សម្ព័ន្ធមិត្ត​អា​ម៉ា​ល (Amal) បាន​ចោទប្រកាន់​មកលើ​គណបក្ស​គ្រឹ​ស្ត​សាសនា​លី​បង់ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ​។​មេដឹកនាំ​កងកម្លាំង​លី​បង់​លោក Samir Geagea បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​នឹង​ថ្កោលទោស​ចំពោះ​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ។ ប៉ុន្តតែលោក​មិនបាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពី​សំណាក់​ក្រុម​ហេស​បូ​ឡា (Hezbollah) និង​អា​ម៉ា​ល់ (Amal) ឡើយ​។

គួរ​បញ្ជាក់ថា មូលហេតុ​ចម្បង​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​គឺ ដោយសារ​តែមាន​ភាពលំអៀង​កើតឡើង​ក្នុងការ​ស៊ើបអង្កេត ជុំវិញ​រឿង​ផ្ទុះ​កំពង់ផែ​បេ​រូត​៕ដោយ៖Derm rang

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *