Featured ព័ត៌មានសង្គម សន្តិសុខ

អ្នកបើកRolls Royceបុករបាំងថ្មគឺមិនមែនជាប្រពន្ធលោឌួង ឆាយទេ

ភ្នំពេញ៖មន្រ្តីនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកបើករថយន្តRolls Royceបុករបាំងថ្មពុះទ្រូងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះគឺមិនមែនជាអតីតប្រពន្ធលោកឌួង ឆាយទេ។

រូបភាព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកសាន សុខសីហាអ្នកនាំពាក្យនគរបាលភ្នំពេញបានបញ្ជាក់ប្រាប់Cambodia Flash News នៅថ្ងៃទី១៦តុលាថា អ្នកបើករថយន្តទំនើប បុករបាំងថ្មនោះគឺជាបងប្រុសរបស់អតីតប្រពន្ធលោកឌួង ឆាយ។ក្រោយហេតុការណ៍រថយន្តទំនើបបុករបាំងថ្មនេះកើតឡើងឈ្មោះដេត ឬទ្ធី ជាបងប្រុសរបស់អតីតប្រពន្ធឌួង ឆាយបានចូលទៅឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនគឺជាអ្នកបើករថយន្តRolls Royceបុករបាំងថ្មពុះទ្រូងផ្លូ។ គឺមិនមែនឈ្មោះដេត ម៉ាលីណា អតីតប្រពន្ធឌួង ឆាយទេ។នៅពេលកើតហេតុនាងគ្រាន់តែបានជិះនៅក្នុងរថយន្តRolls Royceតែប៉ុណ្ណោះ។

អ្នកនាំពាក្យបានឱ្យដឹងបន្ថែមទៀតថា នេះគឺជាការបញ្ជាក់របស់បងប្រុសនៅក្នុងកំណត់      ហេតុរបស់សមត្ថកិច្ច។ប៉ុន្តែប្រសិនបើសមត្ថកិច្ចរកទៅឃើញថា ឈ្មោះដេត ម៉ាលីណា អតីតប្រពន្ធឌួង ឆាយជាអ្នកបើករថយន្តមែននោះ នាងនឹងត្រូវទទួលទោសតាមច្បាប់

គួរបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៣ តុលាមានរថយន្តម៉ាកRolls Royceពាក់ ផ្លាកលេខកម្ពុជា Mr.iDol បានបើកបុករបាំងពុះទ្រូងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញហ្វេសប៊ុក តែភ្លាមៗនោះគេមិនដឹងច្បាស់ថា អ្នកណាជាអ្នកបើករថយន្តទេ។ តែក្រោយមកក៏មានបងប្រុសរបស់អតីតប្រពន្ធលោកឌួង ឆាយ បានចូលឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនជាអ្នកបើក៕ដោយ៖គ្រូម៉េត

rsc

Leave a Reply

Your email address will not be published. Required fields are marked *