Featured ព័ត៌មានអន្តរជាតិ

ក្រុមIS ចេញមុខ​ទទួលខុសត្រូវ​ករណី​បំផ្ទុះគ្រាប់បែកក្នុង​វិហារ​អីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

អន្តរជាតិ(DailyMail)៖ មន្ត្រី​ប៉ូលីស​ក្នុង​តំបន់ បានបញ្ជាក់ នៅ​ថ្ងៃ​សៅរ៍​ទី១៦តុលា២០២១នេះ​ថា ចំនួន​អ្នកស្លាប់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​ក្នុង​វិហារ​អីស្លាម​មួយកន្លែង នៅ​ទីក្រុង​កាន់​ដា​ហា (Kandahar) រដ្ឋធានី​នៃ​ខេត្ត កាន​ដា​ហា ភាគខាងត្បូង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​កើនឡើង​ដល់ ៤៧ នាក់​ហើយ ខណៈ៩០ នាក់​ផ្សេងទៀត​បាន​រងរបួស​។​

លោក Haifz Sayyed ទីភ្នាក់ងារ​នាយកដ្ឋាន​វប្បធម៌ និង​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ក្នុង​តំបន់ បាន​ឱ្យ​ដឹងថា ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បានកើត​ឡើង​នៅ​ខាងក្នុង​អគារ​វិហារ​អីស្លាម​មូស្លីម​ស៊ី​អ៊ី​ត (Shi’ite) មួយកន្លែង នៅ​ពាក់​កណ្តាលអធ្រាត្រ​ចូល​ថ្ងៃ​សៅរ៍ ស្រប​ពេលដែល​អ្នក​គោរពបូជា​រាប់រយ​នាក់ កំពុង​បួងសួង​សុំ​សេចក្ដីសុខ​ពី​អាទិទេព​របស់​ពួកគេ​។​

លោក​បាន​បន្តថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៤៧ នាក់ និង ៩០ នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការវាយប្រហារ​នេះ​។ ខណៈដែល​របាយការណ៍​ដំបូង​បាន​បញ្ជាក់ថា ចំនួន​អ្នក​ស្លាប់មាន​ត្រឹមតែ ៣២ នាក់​ប៉ុ​ណ្នោះ និង ៦៨ នាក់​រងរបួស​។​

ដោយឡែក ក្រុម​រដ្ឋ​អ៊ីស្លាម IS នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​នៅក្នុង​វិហារ​អីស្លាម​នេះ ដោយមាន​សមាជិក២នាក់​របស់ខ្លួន​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សមាជិក​នៃ​ក្រុម IS ដែល​បានបញ្ជាក់​ក្នុង​របាយការណ៍​ជាច្រើន​៕ដោយ៖Derm rang

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *