Featured សន្តិសុខ

នាងខ្ញុងជំពាក់លុយគេជាង៥០ម៉ឺនដុល្លារបានចូលតុលាការប្ដឹងខ្លួនឯង

ភ្នំពេញ៖ អ្នកនាង”ខ្ញុង”ត្រូវនាងបានបញ្ជាក់ថា បានជំពាក់លុយគេជាង៥០ម៉ឺនដុល្លារដោយក្នុងមួយខែបង់ការប្រាក់ខ្ទង់៤ម៉ឺនដុល្លារ។ពេលនេះនាងបានមកប្ដឹងខ្លួនឯង នៅតុលាការ ស្របពេលម្ចាស់បំណុលព្រមានប្ដឹងជាបន្តបន្ទាប់។

ថ្លែងក្នុងពេលផ្ដល់បទសម្ភាសន៍កាលពីរសៀលទី១៨ ខែតុលាឆ្នាំ២០២១ នៅមុខតុលាការ រាជធានីភ្នំពេញ។អ្នកនាង”ខ្ញុង”តារាកំប្លែង បានទទួលស្គាល់ថា៖ ខ្លួននិងក្រុមគ្រួសារពិតជាក្ស័យធននិងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារប្រាកដមែន។ប៉ុន្តែនាងនិងព្យាយាម រកលុយសងម្ចាស់បំណុលវិញគឺមិនឆបោកមិនរំលោភលើទំនុកចិត្តគេឡើយ។

ក្នុងបំណុលនោះដែរអ្នកនាងខ្ញុងតារាកំប្លែងមួយខែបង់តែការប្រាក់ជាង៤ម៉ឺនដុល្លារក្នុងទឹកប្រាក់ដែលអ្នកនាងខ្ញុងជំពាក់គេចំនួន៥៧២.០០០ដុល្លារ ហើយនាងបានចូលមកតុលាការខ្លួនឯង ស្របពេលម្ចាស់បំណុលព្រមានប្ដឹងជាបន្តបន្ទាប់។ក្នុងនោះអ្នកនាងប្រកាសក្ស័យធន  និងសូមអំពាវនាវជំនួយពីមហាជនទៀតផង។អ្នកនាងខ្ញុងបានអះអាងថា៖បើខ្ញុំជាប់ឃុំ ខ្ញុំមិនមានពេលរកប្រាក់សងម្ចាស់បំណុលទេ។

ចំពោះការប្ដឹងខ្លួនឯង  មកតុលាការនៅពេលនេះ គឺដើម្បីប្រាប់ទៅម្ចាស់បំណុល នឹងរាយការណ៍ប្រាប់តុលាការអំពីបំណុលរបស់ខ្លួន។ទោះជាយ៉ាងណាក៏ដោយ ម្ចាស់បំណុលខ្លះៗបានព្រមានប្ដឹងអ្នកនាងខ្ញុងខណៈកូនបំណុលរូបនេះ បង់ប្រាក់មិនទៀងទាត់ដល់ម្ចាស់បំណុល៕ដោយៈចាន់ថន

rsc

Leave a Reply

Your email address will not be published. Required fields are marked *