Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជាក់ពីមូលហេតុដែលនាំឱ្យថៅស្ថានីយប្រេងPTTបាញ់សម្លាប់ខ្លួន

ភ្នំពេញ៖សមត្ថកិច្ចបានឱ្យដឹងថា ករណីថៅកែស្ថានីយប្រេងPTTនៅព្រៃស ខណ្ឌដង្កោបាញ់សម្លាប់ខ្លួនក្នុងបន្ទប់បង្គន់អនាម័យនោះគឺអាចបណ្តាលមកពីវិបត្តិលុយកាក់ធ្ងន់ធ្ងរ។សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឱ្យដឹងថា  អ្នកបាញ់សម្លាប់ខ្លួនឈ្មោះឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំនោះ ក្រៅពីជាថៅកែស្ថានីយប្រេងPTT រូបគេក៏ជាមន្រ្តីយោធានិងជាអ្នករកស៊ីពុះដីឡូតិ៍លក់ផងដែរ។

នៅម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី២១ តុលា ឡី សុក្រិត បានសម្រេចចិត្តយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនត្រូវចំសៀតផ្កាខាងស្តាំ ធ្លាយទៅឆ្វេងនៅក្នុងបន្ទប់ទឹកបង្កឱ្យមានការភ្ញាក់ផ្អើល។នៅជិតសាកសពក្រៅពីឈាម គឺបានបន្សល់ទុក អាវុធខ្លី១ដើមម៉ាកZORAKI  , បង់១ និងមានគ្រាប់នៅក្នុងបង់ចំនួន ៦គ្រាប់។ ក្រោយការបាញ់សម្លាប់នេះកើតឡើងភ្លាមៗ   សមត្ថកិច្ចនៅមិនទាន់បានដឹងពីមូលហេតុទេ។

ប៉ុន្តែបន្ទាប់មកទើបសមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថា  ជុំវិញករណីបាញ់សម្លាប់ខ្លួនរបស់ថៅកែស្ថានីយប្រេងទាំងវ័យក្មេងនោះ គឺអាចមានជាប់ពាក់ព័ន្ធទៅនឹងវិបត្តិលុយកាក់ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងគ្រួសារ។ ប៉ុន្តែមូលហេតុនេះមិនមានសាច់ញាតិណាម្នាក់បញ្ជាក់នោះទេ។

បើតាមការឱ្យដឹងរបស់អ្នកធ្វើការនៅក្នុងស្ថានីយប្រេងPTTដែលជាកន្លែងកើតហេតុនោះ ឈ្មោះឡី សុក្រឹត គឺនៅលីវមិនទាន់មានប្រពន្ធកូនទេ។កន្លងមករូបគេគឺស្នាក់នៅជាមួយនឹងអ្នកធ្វើការនៅស្ថានីយប្រេងនោះតែម្តង៕ដោយ៖គ្រូម៉េត

rsc

Leave a Reply

Your email address will not be published. Required fields are marked *