សន្តិសុខ

ក្មេងតូច២នាក់ចុះលេងក្នុងស្រះបណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរ

បាត់ដំបង៖ក្មេងប្រុសតូចពីរនាក់ចុះលេងក្នុងស្រះបណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនៅក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១។

មន្ត្រីនគរបាល បានឱ្យដឹងថា ក្មេងប្រុសទាំង២នាក់ដែលលង់ទឹកស្លាប់ឈ្មោះលឿន ចិត្ត អាយុ៣ឆ្នាំនិងឈ្មោះដួង ថៃអាយុ ៥ឆ្នាំ។ទាំង២នាក់ផ្ទះនៅជិតគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ។មុនកើតហេតុក្មេងទាំង២នាក់បានបបួលគ្នាដើរលេងក្បែរស្រះទឹកក៏នាំគ្នាចុះលេង ដោយមិនមានមនុស្សចាស់បានឃើញក៏លង់ស្លាប់តែម្តង។

ក្រោយពីបាត់ក្មេងទាំង២ហើយមានការសង្ស័យក្រុមគ្រួសារក៏នាំគ្នាចុះទឹករាវរកទើបប្រទះឃើញសាកសពស្លាប់បាត់ទៅហើយ។កម្លាំងនគរបាលបានចុះទៅពិនិត្យហើយបានបញ្ជាក់ថា ក្មេង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕ដោយ៖តាដំបងក្រញូង

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *