Featured ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច

បង្ក្រាបទីតាំងផលិតលុយដុល្លារក្លែងក្លាយកំពុងធ្វើចរាចរទៅលើទីផ្សាររាប់លានដុល្លារ

អន្តរជាតិ(ប្រទេសថៃ)៖ប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត៤លានដុល្លាររួមជាមួយម៉ាស៊ីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យទាំងនេះកំពុងឡាយបង្ហោះលក់តាមរយៈអនឡាញ។

កិច្ចប្រតិបត្តិការនៃការចរចារទិញលុយដុល្លារតាមរយៈអនឡាញ រហូតឈានដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តណាខនប៉ាធុំ ដោយនៅទីនោះ មានម៉ាស៊ីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លារក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងលុយដុល្លារជាច្រើនដុំនិងដុល្លារដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាស់ប្រាក់១០០ដុល្លារទាំងអស់ ។

តាមការសាកសួរពួកគេមានគ្នាចំនួន៤នាក់ សុទ្ធសឹងជានារីទាំងអស់ដោយជនសង្ស័យបានសារភាពថាការផលិតដំបូងនេះបានចំនួន ៥០.០០០សន្លឹកដោយបានបញ្ចេញធ្វើចរាចរទៅលើទីផ្សារអស់ចំនួន១១.០០០សន្លឹកហើយ។ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩.០០០សន្លឹកតែប៉ុណ្ណោះដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយបានធ្វើចរាចរអស់ចំនួន ១.១០០.០០០ដុល្លារហើយ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថាក្រដាសប្រាក់ប្រភេទ ១០០ ដុល្លារនេះកម្លាំងជំនាញបានយកឱ្យខាងធនាគារពិនិត្យគឺមានលក្ខណៈដូចទៅនិងក្រដាសប្រាក់ពិត៩៥ភាករយដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំដោយសមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នងក្នុងការផលិតប្រាក់ដុល្លារក្លែងក្លាយនេះ៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *