សន្តិសុខ

ចេញទៅធ្វើការផ្ញើកូនតូចជាមួយម្តាយក្មេងដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់

តាកែវ៖ឪពុកម្តាយបាននាំគ្នាចេញទៅធ្វើការហើយផ្ញើកូនតូចជាមួយជីដូនក្មេងក៏ដើរលេងធ្លាក់ប្រឡាយលង់ទឹកស្លាប់ពេលជីដូនភ្លេចខ្លួនមួយសន្ទុះ។ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោងទង ខេត្តតាកែវកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កុមារាដែលស្លាប់ឈ្មោះ អឿន រតនាអាយុ១៨ខែ ត្រូវបានឪពុកម្ដាយនាំគ្នាចេញទៅធ្វើការហើយបានយកកូនមកផ្ញើជាមួយជីដូន។ ពេលនោះជីដូនភ្លេចខ្លួនមួយសន្ទុះ ចៅក៏បានដើរលេងទៅធ្លាក់ប្រឡាយលង់ទឹកស្លាប់តែម្តង។បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពឱ្យឪពុកម្ដាយយកធ្វើបុណ្យ ៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *