កម្សាន្ត ព័ត៌មានសង្គម

មូលហេតុចម្បងដែល ប៉ូ គឹមថេងសុទ្ធធីតា អាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ភ្នំពេញ៖

ភ្នំពេញ៖កញ្ញាឯកកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយ។បើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។

មុនពលេនាងសម្រេចបានសមទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ប្រឹងប្រែង និងប្រឡូកយ៉ាងជោគជាំជាមួយវិស័យមួយនេះមុនពេលនាងសាងភាពលេចធ្លោរលើឆាកប្រកួតសម្បើមមួយនេះ។

ទី១-សុទ្ធធីតា មានទឹកដីកំណើតនៅរាជធានីភ្នំពេញ។ នាងមានទម្រង់មុខស្រស់សោភា រូបរាង និងកម្ពស់ដ៏សាកសមមួយ។បច្ចុប្បន្ននាងមានអាយុ២៣ឆ្នាំ កម្ពស់ ១,៧៥ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម ទំហំទាំងបី៤០ ,២៤ ,៤០។ទី២-នាងជាមនុស្សដែលមានភាពក្លាយហាន មានភាជជឿជាក់លើសមត្ថភាពរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ជាបន្តបន្ទាប់ ដោយជម្នះនូវការមើលងាយ ជំរុញកម្លាំងចិត្ត និងតស៊ូពុះពាគ្រប់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។

ទី៣-មុនពេលឡើងឆាកប្រកួតនេះនាងធ្លាប់បានឆ្លងកាន់កាត់ការចូលរួមកម្មវិធីប្រកួតសម្រស់នៅលើថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងជោគជ័យមិននឹកស្មាន។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានគ្រងមកុដជាជយលាភីតំណែងលេខ៤ ឬ Third Runner Up កម្មវិធី Miss City TourismWorld 2017 ពីប្រទេសចិន ។

នាងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡថែមទៀតផង។ ទី៤- នាងគឺជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយ។ នាឡិការដាស់វិញ្ញានវគ្គ២ ដែលជាស្នាដៃផលិតភាពយន្តខ្នាតធំរបស់ផលិតកម្មLD Picture នោះធ្លាប់បានជ្រើសរើសនាងគឺជាតួឯកស្រីដោយការថតរួមគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហា របស់មីយ៉ាន់ម៉ា គឺលោក ផាងតាកន។ ក្នុងភាពយន្តនេះនាងត្រូវហ្វឹកហាត់និយាយជានិងសិក្សាជាភាសាម៉ីយ៉ាន់ម៉ាផងដែរ។

ទី៥-នាងគឺជាបេក្ខភាពដែលធ្លាប់បានចេញមុខបង្ហាញឆន្ទៈក្នុងការតស៊ូមតិទាមទារលើសិទ្ធិសេរីភាពភាពស្មើមុខមាត់សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងធ្លាប់ចូលរួមធ្វើជាគណកម្មការបវកញ្ញាភេទទី៣ និងកម្មវិធីកញ្ញាឯកចក្រវាឡផងដែរ។ទី៦-នាងមានភាពអំណត់តស៊ូប្រឹងប្រែងលើការប្រកួតគឺនាងតំណាងឱ្យខេត្តបាត់ដំបងនិងត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមមកុដកញ្ញាឯក Miss Grand Cambodia 2021 ដោយអាចផ្តួលគូប្រជែងជើងខ្លាំងជាច្រើនរួបដែលចូលរួមប្រកួតក្នុងឆ្នាំនេះ ហើយក៏បានសាងភាពលេចធ្លោរស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិនៅពេលនេះ៕សហការី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *