ព័ត៌មានសង្គម វប្បធម៌ អប់រំ

យុវជន​បាន​យល់ដឹង​ច្រើន​ពីថ្ងៃ​ទី​១៤​កុម្ភៈ​ហើយ​នាំគ្នា​ងាក​មកជួយ​ការងារ​សង្គម​

ភ្នំពេញ​៖​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់​ឬ​ហៅថា​Valentineday​ត្រូវបាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ដែល​ក្នុងថ្ងៃនេះ​បញ្ជាក់​អំពី​សេចក្តីស្រឡាញ់​ជាទូទៅ​ដោយ​មិនចាំបាច់​សម្រាប់តែ​គូស្នេហ៍​ទេ​។​

សេចក្ដីស្រឡាញ់​មាន​លក្ខណៈ​ទូលំទូលាយ​ប៉ុន្ដែ​យ៉ាងណាក្តី​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់​ត្រូវបាន​យុវជន​មួយចំនួន​យល់ច្រឡំ​ដោយ​គិតថា​សម្រាប់តែ​គូស្នេហ៍​។​ជាពិសេស​ក្នុងចំណោម​យុវវ័យ​ក្មេងៗ ទើបបានជា​ពួកគេ​ហៅ​ថ្ងៃបុណ្យ នេះ​ថា​ថ្ងៃបុណ្យ​សង្សារ​។​

​ទាក់ទិន​ទៅក្នុង​រឿងនេះ​លោករ​ស់សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​នាពេលនេះ​យុវជន​ក៏ដូចជា​សិស្ស​ជាច្រើន​បាន​យល់ច្បាស់​ពី​អត្ថន័យ​នៃ​ថ្ងៃទី​១៤​ខែ​កម្ភៈ​ថា​មិនមែនជា​បុណ្យ​នៃ​ប្រពៃណី​ខ្មែរ​យើង​ឡើយ​។

​ព្រមជាមួយ​គ្នា​ជាទូទៅ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​បានមក​រៀនសូត្រ​ធម្មតា​។​ផ្ទុយ​មកវិញ​កូនសិស្ស​មួយចំនួន​ដែលមាន​ពេលទំនេរ​ពី​ម៉ោង​រៀនសូត្រ​បាននាំគ្នា​ជួយ​ការងារ​សង្គម​ទៀតផង​។​

​លោក​បាន​បញ្ជាក់ដែរថា​សម្រាប់​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខនេះ​នៅ វិទ្យាស្ថាន​ជាតិ​អប់រំ ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​រៀបចំ​បាឋកថា​ស្តីពី​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​តាម​លំនាំ​ព្រះពុទ្ធសាសនា​ក្រោម​អធិបតីភាព​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ​។​

លោករ​ស់សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបញ្ជាក់​បន្ថែមថា​“​នៅមាន​យុវជន​មួយចំនួន​តូច​ដែល​មិនទាន់បាន​យល់​អត្ថន័យ​ថ្ងៃទី​១៤​ខែកុម្ភៈ​ដោយ​យល់​ក្នុងន័យ​មួយបែប​នោះ​។​ប៉ុន្តែ​ឥឡូវ​ពួកគាត់​ភាគច្រើន​បាន​យល់​អត្ថន័យ​នៃ​ថ្ងៃទី​១៤​ខែកុម្ភៈ​ច្រើន​ហើយ​”​។​

ព្រមជាមួយ​គ្នា​លោក​បាន​អំពាវនាវ​ឱ្យ​យុវជន​ក៏ដូចជា​សិស្សានុសិស្ស​ត្រូវ​ចូលរៀន​ធម្មតា​ហើយ​ព្រមជាមួយ​គ្នា​បើ​មាន​ពេលទំនេរ​ក្រៅ​ម៉ោង​ការសិក្សា​ដែល​មិន​ប៉ះពាល់​ដល់​ម៉ោង​រៀនសូត្រ​គួរ​នាំគ្នា​ចូលរួម​ជួយ​ការងារ​សង្គម​”​។​

​គួរបញ្ជាក់​ថាបើ​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ថ្មីៗ​មកនេះ​បាន​ឲ្យ​ដឹងថា កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ដែលជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​។​Valentine’sDay​ជា​ឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា​បុណ្យ​នេះ​ជា​ថ្ងៃបុណ្យ​សង្សារ​ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ​។​

​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ទិវា​នេះ​បានធ្វើ​ឲ្យ​យុវវ័យ​ខ្លះ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​បាត់បង់​កិ​ត្ដិ​យស​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន​និង​ក្រុមគ្រួសារ​ផងដែរ​ប្រាសចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកជា​យូរលង់​ណាស់​មកហើយ​។​

ក្នុង​សេចក្តីណែនាំ​ខាងលើនេះ​បានបញ្ជាក់​ថា​ដើម្បី​ការពារ​ថែរក្សា​នូវ​វប្បធម៌​និង​ប្រពៃណី​របស់ខ្លួន​ក្រសួង​អប់រំ​យុវជន​កីឡា​សូម​ធ្វើការ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ចំនួន​៤​ចំណុច ដូចខាងក្រោម​៖

​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ​កុំ​ឲ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​(Valentine’sDay)​។​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឹងម៉ាត់​។​ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌​និង​វិន័យ​ដោយ​តាមដាន​អ​វត្ដ​មាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន​ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ដោយ​អនុវត្ដ​សកម្មភាព​មិ​ត្ដ​អប់រំ​មិ​ត្ដ​។​ត្រូវធ្វើ​ការទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​អ្នកអាណាព្យាបាល​សិស្ស​សហគមន៍​ដើម្បី​ផ្ដល់​និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី​ដែល​ប្រ​ព្រឹ​ត្ដ​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា អប់រំ ណែនាំ កែលម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​៕​ប៉ូ

rsc

Leave a Reply

Your email address will not be published. Required fields are marked *