ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ផ្សព្វផ្សាយ​ពី​វេ​ទិ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ATF២០២១​មុន​បណ្ដើៗ​

​​ភ្នំពេញ​៖ រយៈពេល​១០​ឆ្នាំ ប្រទេស​ជា​សមាជិក​អាស៊ាន​មានឱកាស​រៀបចំ «​វេទិកា​ទេសចរណ៍​អាស៊ាន ឬ ASEAN Tourism Forum(ATF)»​បានតែ​ម្ដង​ប៉ុណ្ណោះ​។​នៅ​ឆ្នាំ​២០២១ ខាងមុខ ដល់​វេន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ATF 2021 វិញ​ម្ដង ខណៈ​កាលពីដើមឆ្នាំ​២០២០ កន្លងទៅ ATF 2020 ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ព្រុយ​ណេ​រួចមកហើយ​។

​ដើម្បី​កៀងគរ និង​បំផុស​ឱ្យមាន​ការត្រៀមខ្លួន​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF 2021 នាពេលខាងមុខ​នោះ​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​«​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១»​។​ក្រោម​អធិបតីភាព​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​និង​ក្រុមការងារ​អន្តរក្រសួង​។​ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ (CATA) សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC)​។​

​សហព័ន្ធ​ទេសចរណ៍​កម្ពុជា (CTF) និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ប្រមាណ ៩០០​នាក់​។​អង្គពិធី​បានឱ្យដឹងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ (ATF2021)​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៧​ដល់​២៣​ខែមករា​ឆ្នាំ​២០២១​ក្រោម​ប្រធានបទ​«​អាស៊ាន​៖​សហគមន៍​សន្តិភាព និង​អនាគត​រួម​»​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ផ្នែក​ឯកជន សិក្ខាសាលា​នានា​និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​។​

ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧​ដល់​២៣ ខែមករា ឆ្នាំ​២០២១​។​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់​(Sellers)​ប្រមាណ​ជាង​៤៥០​ក្រុមហ៊ុន​ក្រុមហ៊ុន​ជា​អ្នកទិញ (Buyers) ប្រមាណ​ជាង ៤៥០​ក្រុមហ៊ុន និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ១០០​នាក់ មកពី​ជុំវិញ​ពិភពលោក​។​

​លោក​ថោង ខុន បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​ឱ្យចូល​រួម​ផ្សព្វផ្សាយ​អំពី​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​«​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១»​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ដើម្បី​ទទួលភ្ញៀវ​ដែល​មកលេង​កម្ពុជា​ប្រកបដោយ​ទស្សនទាន​«​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ ផ្តល់​ភាពកក់ក្តៅ​ដល់​ទេសចរ​»​។​

​លោក​បន្តថា​ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​«Covid19»​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​។​ក្នុងនោះ​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​រប​ស់​កម្ពុជា​សម្បូរ​ទៅដោយ​ផលិតផល​ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និង​អេកូ​ទេសចរណ៍​។​

​នាឱកាស​នោះ​សមាគម​CATA​សមាគម​PATACC​និង​សមាគម​CTF​បាន​ប្តេជ្ញា​គាំទ្រ​និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​ជាមួយ​ក្រសួងទេសចរណ៍​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​និង​កៀងគរ​សមាជិក​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១​ឱ្យបាន​ច្រើន​កុះករ​៕ជុំ.ជឿន

rsc

Leave a Reply

Your email address will not be published. Required fields are marked *