Featured កម្សាន្ត ព័ត៌មានសង្គម វប្បធម៌

កញ្ញាប៉ូគីមថេង សុតធីតា បញ្ចេញសារអធ្យាស្រ័យចំពោះទស្សនិកជនដែលរងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឱ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។

រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក។ ប៉ុន្តែហាក់បង្ហាញទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រមៃអាចនឹងក្លាយជាការពិត  បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង  នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ  ។

បន្ថែមពីលើកការកោតសរសើរក៏មានទស្សនិកជនខ្លះសម្តែងការសោកស្តាយខ្លាំងនៅពេលដែលកម្មវិធីប្រកួតដែលនាងអាចចូលដល់វគ្គ១០នាក់ចុងក្រោយនោះមិនអាចគ្រងឈុតស្រស់ស្អាតបែបនេះបាន។ ក្រៅពីការកោតសរសើរក៏មានការចែករំលែក និងបញ្ចេញមតិឱ្យនាងកាត់បន្ថយភាពសិចស៊ីផងដែរព្រោះតែពេលនេះបញ្ចប់ការប្រកួតផងដែរ។

តបដោយភាពទន់ភ្លន់Miss Grand Cambodia 2021 រូបនេះបានលើកឡើងនៅក្នុងStory ផ្ទាល់របស់នាងដែរថា  “គ្រប់គ្នាគេស្លៀកមើលទៅធម្មតា តែខ្ញុំស្លៀកមើលទៅសិចស៊ីខ្លាំងជាងគេមែន ខ្ញុំសាម៉ីខ្លួនក៏ឃើញថារាងខ្លាំងតិចដែរ សុំអធ្យាស្រ័យដល់រូបនាងខ្ញុំផង”។ សារនេះក៏បានបង្ហាញពីភាពទន់ភ្លន់ និងតបទៅកាន់អ្នកគាំទ្រវិញដោយចិត្តត្រជាក់ និងសាកសមជាកញ្ញាឯកមួយរូបផងដែរ ហើយនាងនៅតែឆក់បានការគាំទ្រខ្លាំងពីអ្នកគាំទ្រ បើទោះបីជាបញ្ចប់កម្មវិធីប្រកួតទៅហើយក្តី។

គួរបញ្ជាក់ដែរថា ក្រោយពីសាងភាពលេចធ្លោរលើឆាកប្រកួតអន្តរជាតិMiss Grand International 2021 នៅប្រទេសថៃ ប៉ូគីមថេង សុតធីតា បានវិលត្រឡប់មកកាន់មាតុប្រទេសជាមួយនឹងការស្វាមគមន៍ និងទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ដោយនាងក៏មានគម្រោងចូលប្រឡូកក្នុងវិស័យសម្តែងផងដែរ៕ដោយ៖វឌ្ឍនា

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *